លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ ដំបង សួរសុខទុក្ខ​អ្នករងគ្រោះ​ដោយ​ការផ្ទុះ​មីនតោន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 28 November, 2015 ក+ ក-

​បាត់​ដំប​ង៖លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង នៅវេលា​ព្រលប់ៗ​យប់​ថ្ងៃទី​២៧​វិច្ឆិកា​ម្សឹ​ល​ម៉ិ​ញ​នេះ បាន​អញ្ជើញ​ចុះសួរសុខទុក្ខ​អ្នកជំងឺ និង​អ្នករងរបួស​ដោយ​ការផ្ទុះ​មីនតោន ខណៈ ដែល​ពួកគាត់​បើកបរ​ម៉ាស៊ីន​ច្រូតកាត់​ប្រមូល​ផល​ស្រូវ កាលពី​ថ្ងៃទី ២៣ វិច្ឆិកា​កន្លងទៅ នៅក្នុង​ស្រុក​ប​វេ​ល​ចំនួន ២​នាក់ ដែល​រងរបួស​ធ្ងន់ និង​កំពុង​សម្រាក​ព្យាបាល​ក្នុង​មន្ទីរពេទ្យ​ខេត្ត ព្រមទាំង​អ្នករងរបួស​ធ្ងន់ ស្រាល ប្រមាណ​៧០​នាក់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ដែល កំពុង​ព្យាបាល​ទីនោះ​ដែរ​។​

​មន្ត្រី​ជំនួយការលោក​អភិបាលខេត្ត​បាត់ដំបង បាន​ឲ្យ​ដឹងថា​៖ ក្នុងការ​ចុះសាកសួរ​អ្នកជំងឺ​ក្នុង​មន្ទីរ​ព​ទ្យ​Emergency​នេះ លោក​អភិបាលខេត្ត ច័ន្ទ សុផល ក៏បាន​បរិច្ចាគ​នូវ​ថវិកា​ផ្ទាល់ខ្លួន​ជូន​ដល់​អ្នក​ដែល​របួសធ្ងន់​ចំនួន​០២​នាក់ ដោយសារ​ការផ្ទុះ​មីនតោន នៅ​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង​ក្នុង​ម្នាក់ៗ​ថវិកា​ចំនួន​១០០​ដុល្លារ​។​ដោយឡែក​អ្នកជំងឺ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ធ្ងន់ធ្ងរ​ចំនួន​៤០​នាក់ ក្នុង​ម្នាក់ៗ​ចំនួន ៤​ម៉ឺន​រៀល​,​អ្នករងរបួស​ស្រាល​ចំនួន ៣០​នាក់ ក្នុង ម្នាក់ៗ​ចំនួន ២​ម៉ឺន​រៀល​។​

​លោក ច័ន្ទ សុផល អភិបាលខេត្ត​បាត់ដំបង មានប្រសាសន៍​សម្តែង​នូវ​ការសោកស្តាយ​ចំពោះការ​កើតឡើង​នូវ​ហេតុ​ការ​អាក្រក់​នាពេល​កន្លងមក​នេះ ទាំង​ការផ្ទុះ​មីន ទាំង​ករណី​គ្រោះថ្នាក់​ចរាចរណ៍​។​លោក​អភិបាលខេត្ត ក៏បាន​ថ្លៃ​ង​អំណរគុណ និង​កោតសរសើរ​ផងដែរ ចំពោះ​ក្រុមគ្រូពេទ្យ​ដែល​បាន​យកចិត្តទុកដាក់​ក្នុងការ​សង្គ្រោះ និង​ព្យាបាល​អ្នកជំងឺ​ដែល​កំពុង​សម្រាក​ទីនេះ​ប្រកបដោយ​វិជ្ជាជីវៈ​គួរ​ឲ្យ​ស្ងើចសរសើរ​៕ ប​.​ប​gtfgfeegvfgddfcdxccfvgcaagtrfbb