ពិធី​សំណេះ​សំណាល ការងារ​ពាហិរ​សាសនា ក្នុង​ខេត្ត​បាត់​ដំបង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2015 ក+ ក-

លោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនា និងលោកជំទាវ​ អញ្ជើញសំណេះសំណាល​ការងារពាហិរសាសនា នៅក្នុងខេត្តបាត់ដំបង

បាត់ដំបង៖ ពិធីសំណេះសំណាល ការងារពាហិរសាសនា ក្នុងខេត្តបាត់ដំបង កាលពី រសៀលថ្ងៃទី២៨ខែវិច្ឆិកាឆ្នាំ​២០១៥​​នៅសាកលវិទ្យាល័យបាត់ដំបងUBBក្រោម អធិបតីភាពលោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្ម​​ការនិងសាសនា និងលោកជំទាវ វត្តមានរបស់លោក អ៊ុក វង្ស  ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ច័ន្ទ សុ​​ផល អភិបាល ខេត្តបាត់ដំបង ពិធីនេះរៀបចំដោយ មន្ទីរធម្មការ និងសាសនា ខេត្ត​បាត់ដំបង និងកិច្ច សហ​ការ​​ រវាងមន្ទីរធម្មការខេត្ត គណៈអីម៉ាំខេត្ត គណៈគ្រប់ព្រះវិហារ ស្នាក់ការថ្វាយបង្គំ គ្រីស្តសាសនា ព្រះស​ហគមន៍កាតូលិក សាសនាមហាយានចិន វៀតណាម និងសាខា សហគមន៍សាស​នាបាហៃបាត់ដំបង និង​មានបរិស័ទមកពីគ្រប់ ពាហិរសាសនាក្នុងខេត្ត បាត់ដំបង ចូលរួម សរុប ៦៦៨រូប ។

លោក គុណ សម្បត្តិមុនីរតន៍​ បានគូសបញ្ជាក់ថា៖ ​ពិធីសំណេះសំណាល ការងារ ពាហិរសាស​នា ក្នុងខេត្តបាត់ដំបងថ្ងៃនេះ គឺជាការបង្ហាញឲ្យឃើញ ច្បាស់អំពីកាយ វិការយកចិត្តទុកដាក់និងការគោរពប្រតិបត្តិ ចំពោះវិស័យសាសនា ពីថ្នាក់ដឹកនាំក្រសួង ធម្មការ រដ្ឋបាលខេត្ត ជាពិសេសពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងក្រោម​ការ​ដឹក​នាំប្រកប ដោយគតិបណ្ឌិតសម្តេចតេជោសែនដែលបានស្តារឡើងវិញ​ដោយបាតដៃទទេ​ចាប់ពីចំណុចសូន្យរហូតដល់មានការរីកចំរើនលើគ្រប់វិស័យជាពិសេសវិស័យសាសនា នាពេលបច្ចុប្បន្ន។

លោក ច័ន្ទ សុផល  អភិបាលខេត្តបាត់ដំបង បានមានប្រសាសន៍ថា៖ ជាការពិតណាស់ ការរីកចំ​រើន​របស់ វិស័យសាសនា បានរួមចំណែកយ៉ាងច្រើន ក្នុងការលើកកម្ពស់អប់រំ ចរិយាធម៌ សីលធម៌សង្គម និងកសាងសមិទ្ធផលផ្សេងៗជូនសង្គមជាតិ។  លោក ច័ន្ទ សុផល បានសង្កត់ធ្ងន់ទៀតថាការពង្រឹងតួនាទីភារ​​កិច្ចនិងការប្រតិបត្តិធម៌វិន័យ របស់ បរិស័ទពាហិរសាសនា ទៅក្នុងជីវភាពរស់នៅរបស់ប្រជាជនខ្មែរ គឺ​ក្នុង​គោលបំណងរឹត​ចំណងមិត្តភាព រវាង សាសនានិងសាសនា  រស់នៅក្រោមដំបូលរដ្ឋធម្មនុញ្ញតែមួយ។

លោកបណ្ឌិត មិន ឃិន រដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនា បានលើកឡើងពី​អនុ​សាសន៍ សំខាន់ៗ ៣ចំណុច  របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្នុងពិធីសំណេះ សំណាល នេះថា៖ ការងារ​​ពាហិរ​​សាសនា ខេត្តបាត់ដំបង គឺដើម្បីរក្សាសង្គមមួយប្រកប ដោយសុខសន្តិភាព និងវឌ្ឍនភាព​។

​ទី១.​ការ​គោរពកិច្ចសហប្រតិបត្តិការសាមគ្គីភាពជិត ស្និទ្ធស្មោះត្រង់ដោយឈរលើគោល ការណ៍ គោរពគ្នាចេះអធ្យា​​​ស្រ័យគ្នា យោគយល់គ្នា គ្រប់កាលៈទេសៈទាំងអស់ ដើម្បី សាមគ្គីភាព និងសុខុដុមរមនា នៃសង្គមជាតិ​។

ទី​២. គោរពនិងប្រតិបត្តិនៃសាសនារបស់ខ្លួន ដោយសារភ្ជាប់ការគោរពសិទ្ធិអ្នកកាន់ សាសនាដ៏ទៃ ត្រូវប្រ​កាន់ខ្ជាប់ នូវ ធម៌អហឹង្សា និងមេត្តាករុណាសន្តោសប្រណី។

ទី៣. ត្រូវគោរពសិទ្ធិសេរីភាពនិងជំនឿសាស​​នារបស់បុគ្គលគឺជាចំណែកនៃជំនឿ សាសនានីមួយៗ ដល់ការវិភាគស្វែងយល់ ផ្លូវត្រូវ សម្រាប់សុភមង្គល នៃសង្គមជាតិ ទាំងមូល ៕.ដោយ៖ប៉ែន សុផល

111111  22222222

444444433333333 666666666 55555555555