សម្ដេចក្រុមព្រះ​៖ ​លោក សម រង្ស៊ី ក៏​ដើរ​ពឹង​បរទេស​ដែរ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 30 November, 2015 ក+ ក-

​ភ្នំ​ពេ​ញ៖លោក សម រង្ស៊ី ត្រូវបាន​រិះគន់​ដោយ​សម្តេចក្រុមព្រះ​នរោត្តម រណ ឫ​ទ្ធិ ព្រះប្រធាន​គណបក្ស​ហ្វុនស៊ិនប៉ិច ថា​«​លោក សម រង្ស៊ី ធ្លាប់​រិះគន់​សម្តេច​តេ​ជោ ឥឡូវ​ខ្លួន ឯង ក៏​ដើ​ទៅ​ពឹង​បរទេស​ដែរ​»​។ ព្រះអង្គ​មានបន្ទូលថា ទោះជា​យ៉ាងណា សូមកុំ​រារាំង​ហាមឃាត់​ម្ចាស់ជំនួយ​ពី​ខាងក្រៅ​។​

សម្តេចក្រុមព្រះ​មានបន្ទូល ទៅកាន់​ក្រុម​អ្នកសារព័ត៌មាន​បែបនេះ ក្រោយពី​បញ្ចប់​ពិធី​សំណេះសំណាល​ជាមួយ​សមាជិក -​សមាជិកា និង​អ្នកគាំទ្រ​ជាច្រើន​រយ​នា​ក់នៅ​វត្ត​មង្គល​វ័​ន្ត ស្រុក​ស្អាង ខេត្តកណ្តាល​នៅ​ព្រឹក​ថ្ងៃទី​២៩ ខែវិច្ឆិកា ឆ្នាំ​២០១៥ កន្លងមកនេះ​។​

សម្តេចក្រុមព្រះ​បាន​មានបន្ទូល​បន្តថា «​នេះ​ជា​ទម្លាប់​របស់​ឯកឧត្តម សម រង្ស៊ី ចោទ​សម្តេច​ត​ជោ ហ៊ុន សែន ថា​ពឹង​បរទេស ប៉ុន្តែ​គាត់​ទៅ​ពឹង​បរទេស​ដែរ ។ រឿង​ផ្ទៃក្នុង​របស់​ខ្មែរ សូម​ឲ្យ​ខ្មែរ​ដោះស្រាយ​គ្នាឯង​ទៅ ប៉ុន្តែ​ជំនួយ​មកពី​ក្រៅ​សូម​ឲ្យ​គេ​ជា​ម្ចាស់ជំនួយ​មេត្តា​ផ្តល់​កុំ​ហាមឃាត់​គេ​»​។​

​តាម​ការចុះផ្សាយ​របស់​កាសែត Cambodia Daily កាលពី​ថ្ងៃទី​២៧ ខែវិច្ឆិកា សភា​សហភាព​អឺរ៉ុប​បាន​គំរាម​លុប​ជំនួយ​មក​កម្ពុជា​ចំនួន​៤៣៥​លាន​ដុល្លារ​អាមេរិក បើ​លោក សម រង្ស៊ី មិនអាច​វិល​ចូល​កម្ពុជា​វិញ​នោះ​។​

សម្តេចក្រុមព្រះ​ប្រធាន​គ​ណ​បក្ស​ហ្វ៊ុនស៊ិនប៉ិច​រិះគន់​លោក សម រង្ស៊ី ថា​បាន​ដើរ​បញ្ចុះ​ប​ញ្ជូ​ល​ឲ្យ​សភា​សហភាព​អឺរ៉ុប​កាត់​ផ្តាច់ជំនួយ​ពី​កម្ពុជា​ដែល​ព្រះអង្គ​មានបន្ទូលថា «​ខ្លួនឯង​ចោទ​សម្ដេច​តេ​ជោ​ថា​ទៅ​ពឹង​បរទេស​បែរជា​ខ្លួនឯង​ទៅ​ពឹង​បរទេស​ដែរ ប៉ុន្តែ​ជំនួយ​មកពី​ក្រៅ​សូម​ឲ្យ​គេ​ជា​ម្ចាស់ជំនួយ​មេត្តា​ផ្តល់​កុំ​ហាមឃាត់​គេ​៕ដោយ៖ខេមរាtgfrcaa

​លោក សម រង្ស៊ី និង​សម្ដេចក្រុមព្រះ​កាលពី​អតីតកាល