ជនសង្ស័យ ២នាក់ ធ្វើ​សកម្ម​ភាព​ឆក់​កា​បូប​​ត្រូវ​កម្លាំង​សមត្ថ​កិច្ច​ក្របួច​ជាប់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 December, 2015 ក+ ក-

ភ្នំពេញ: ជនសង្ស័យ២នាក់ ជិះម៉ូតូធ្វើសកម្មភាពឆក់កាបូបពីនារីម្នាក់ តែត្រូវជនរងគ្រោះ ស្រែកថា ចោរៗ ភ្លាម​នោះ​ធ្វើ​អោយ​មាន​ការ​ភ្ញាក់​ផ្អើល ក៏បាន​ត្រូវ​​ប្រជា​ពល​រដ្ឋ​ លោមព័ទ្ធ​ចាប់​ប្រគល់​អោយ​សមត្ថកិច្ច។

ហេតុការណ៍នេះ បានកើតឡើង កាលពីម៉ោង ១០ និង ៤០នាទីព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៥ តាមបណ្តោយ​ផ្លូវ​២១៧ កែងផ្លូវបឹងតាម៉ាត ភូមិសំបួរ សង្កាត់ដង្កោ ខណ្ឌដង្កោ។

សមត្ថកិច្ច​បាន​អោយ​​ដឹងថា ​ជន​​សង្ស័យ​​ទាំង​២នាក់​នេះ​ បាន​ជិះ​ម៉ូតូ​ម៉ាកស្មាក់ ពណ៍ខៀវ គ្មាន​ផ្លាក​លេខ ហើយ​​ជនសង្ស័យទី១ ឈ្មោះ សែម រតនៈ ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ​​មិន​​ពិត​​ប្រាកដ​ ទីលំនៅ ភូមិត្នោតជ្រុំ៤ សង្កាត់​បឹង​ទំពុន ខណ្ឌមានជ័យ, ទី២ ឈ្មោះ ភាន សុភ័ណ្ឌ ភេទ​ប្រុស មុខ​របរ​​មិន​​ពិត​​ប្រាកដ​ មាន​ទី​​លំ​នៅ​ ផ្ទះ​​ជួល​ភូមិ​ឬស្សី សង្កាត់​ស្ទឹងមានជ័យ ខ័ណ្ឌមានជ័យ។

តាមចម្លើយសារភាព​ជនសង្ស័យបានអោយដឹងថា​ មុន​ពេល​កើត​ហេតុ​ ឃើញជនរងគ្រោះ២នាក់ ជិះម៉ូតូ Dream C125 ពណ៍ខ្មៅឌុបគ្នា ជិះតាមផ្លូវ២១៧ ចំណុចកើតហេតុខាងលើ ខ្លួនក៏បានសម្រេចចិត្តធ្វើសកម្មភាព តែម្តង។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃុំខ្លួននៅអធិការខ័ណ្ឌដងោ្ក​៕

222222222 111111111111 333333333333