Valencia សម្លឹងឃើញ Gary Neville ជា​គ្រូបង្វឹក​ថ្មី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 3 December, 2015 ក+ ក-

បាល់ទាត់​៖​បន្ទាប់ពី​លោកគ្រូ​បង្វឹក​ចាស់​លោក Nuno Espirito Santo បាន​លាឈប់​ពី​តំណែង​កាលពី​ថ្ងៃអាទិត្យ ក្លិប​Valencia បាន​សម្លឹង លោក Gary Neville ជា​គ្រូបង្វឹក​ថ្មី​។ នេះ​បើ​យោង​តា​មេស​ច​ក្តី​រាយការណ៍ របស់​ទូរទស្សន៍ Sky Sports​។​
​ ​គួរ​បញ្ជាក់ថា អតីត​ខ្សែការពារ​ដ៏​រឹងមាំ​វ័យ​៤០​ឆ្នាំ បាន​ចំណាយពេល​មួយ​អាជីព​របស់ខ្លួន​រួម​រស់នៅ​ទឹកដី Old Trafford តាំងពី​ឆ្នាំ​១៩៩២ ហើយ​បានប្រកាស​ចូលនិវត្តន៍​ក្នុង​ឆ្នាំ ២០១១​។ មុន​មក​ដឹកនាំ Valencia នេះ Neville ដែលមាន​សញ្ញាប័ត្រ​គ្រូបង្វឹក Licence A និង​B របស់ UEFA នៅក្នុង​ដៃ ធ្លាប់ជា​ជំនួយការ​លោក Roy Hodgson ដឹកនាំ​ក្រុម​ជម្រើសជាតិ​អង់គ្លេស​ផងដែរ​៕

LONDON, ENGLAND - NOVEMBER 15:  England coach Gary Neville gives instructions during the international friendly match between England and Chile at Wembley Stadium on November 15, 2013 in London, England.  (Photo by Michael Regan - The FA/The FA via Getty Images)