កម្ពុជា​ឡើង​៣​លេខ​ក្នុង​តារាង FIFA Ranking
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2015 ក+ ក-

បាល់ទាត់​៖​ត្បិតតែ​ចាញ់​២​ប្រកួត​នៅ​ខែ​មុន​មែន តែ​ក្រុមបាល់ទាត់​ជម្រើសជាតិ​កម្ពុជា​បាន​ឡើង​ចំណាត់ថ្នាក់​៣​លេខ​នៅក្នុង​តារាង FIFA Ranking ប្រចាំ​ខែធ្នូ​នេះ (​ពី​១៨៣ មក ១៨០) គ្រា​ដែល​ក្រុម​ខ្លាំង​នៅ​អាស៊ី​ជប៉ុន និង​កូរ៉េខាងត្បូង​បាន​ធ្លាក់​ចំណាត់ថ្នាក់​៣​លេខវិញ បើទោះបីជា​ពួកគេ​អាច​យកឈ្នះ​ក្រុម​នៅ​អាស៊ាន​ទាំង​២​ប្រកួត​នៅ​ខែ វិច្ឆិកា​ក៏ដោយ​។
​គួរ​បញ្ជាក់ថា ការឡើង​ចំណាត់ថ្នាក់​នៅ FIFA Ranking ដោយសារតែ​សមាជិក​ទាំងអស់​ធ្វើបាន​ល្អ​ ខណៈយ​ប៉ះ​ក្រុម​ខ្លាំង​តែ​អាច​ការពារសំណាញ់​ទី​បាន​ច្រើន​ទើប​ពិន្ទុ​បាន​ច្រើន​តាម​នេះដែរ​៕

Cambodia-Vs-Brunei15kakaaf