សមត្ថកិច្ចខណ្ឌសែន​សុខ​ចុះ​បង្ក្រាប​គ្រឿង​ញៀន​នៅ​ភូមិ​ត្រពាំង​ឈូក
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2015 ក+ ក-

សមត្ថកិច្ចខណ្ឌសែនសុខសហការណ៏​ជាមួយការិយាល័យ​ប្រឆាំង​គ្រឿង​ញៀន​រាជនីភ្នំពេញ​ ចុះយុទ្ធនា​ការបង្ក្រាបគ្រឿង​ញៀន នៅភូមិត្រពាំង​ឈូក សង្កាត់​ទឹកថ្លា វេលាម៉ោង១១ៈ១៥នាទីព្រឹក ថ្ងៃទី០៤ ខែធ្នូ ឆ្នាំ២០១៥ ក្រោម​ការ​ដឹក​នាំ​របស់លោក ប៊ន សំអាត ស្នងការរង និងលោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាល​រងខណ្ឌ និងលោក ម៉ក់ ហុង អធិការ នគរបាលខណ្ឌសែនសុខ ជាលទ្ធផលយើងឃាត់ខ្លួនមនុស្សចំនួន ២៩នាក់ ស្រី១នាក់ ក្នុងនោះដកហូតបាន
– ដាវ ចំនួន ៦
– កាំបិតប័ុងតោ ចំនួន ២
– ជញ្ជីងថ្លឹង ចំនួន ១
– ថ្នាំគ្រាប់ពណ៍ផ្កាឈូក ចំនួន ១៣គ្រាប់
– ឧបករណ៍ជក់គ្រឿងញៀនមួយចំនួន
– ទូរស័ព្ទសេរីចាស់ ៥គ្រឿង
– ទូរហ្គេមចំនួន ២៣គ្រឿង (យកទៅ​រក្សា​ទុក​នៅ​សាលា​ខណ្ឌ​សែនសុខ) ហើយបច្ចុប្បន្ន សមត្ថកិច្ច​កំពុង​​ធ្វើ​ការ​សាក​សួរបន្ថែម​នៅអធិការដ្ឋាននគរបាលខណ្ឌ។

ក្នុងនោះការិយាល័យជំនាញ បានចុះមកធ្វើតេស្ត ជាលទ្ធផល គ្មានសាធាតុញៀនចំនួន ៣នាក់៕ អត្ថបទដោយ៖សួង សាម អត្ថបទបន្ថែម៖គឹម បញ្ញា

20151204_112918_12319 20151204_112918_14613 20151204_113221_10268 20151204_113703_10950 20151204_113924_1956 20151204_113924_9208 20151204_114436_1831 20151204_125655