ពិធី​ផ្ទេរ​សម្រួល​ភារកិច្ច នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តមណ្ឌលគិរី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 December, 2015 ក+ ក-

​មណ្ឌលគិរី​÷ នា​ល្ងាច​ថ្ងៃទី​៣០ ខែ វិច្ចិកា ឆ្នាំ ២០១៥ កន្លងមកនេះ នៅ​សាលា​ខេត្តមណ្ឌលគិរី​ មាន​រៀបចំ​ពិធី​ប្រកាស​ផ្ទេរ​ភារកិច្ច​នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត​ដើម្បី​សម្រួល​ការងារ​គ្រប់ គ្រង​ផ្នែក​នេះ​ឲ្យ​កាន់តែ​ល្អប្រសើរថែមទៀត ។

​ក្នុងអង្គពិធីឯកឧត្តម អ៊ុង សំអាត អនុប្រធាន​រដ្ឋបាល​ព្រៃឈើ បានប្រកាសថា លោក វង្ស សុខ​សេរី ប្រធាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តរតនគិរី ត្រូវបានផ្ទេរភារកិច្ចឲ្យ​មកកាន់​តំណែង​ជំនួស​លោក កែប កុ​ត ប្រធាន​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្ត មណ្ឌលគិរី។

ពិធីនេះប្រារព្ធឡើងក្រោម​អធិបតីភាព​ឯកឧត្តម អ៊ុង សំអាត អនុប្រធាន​រដ្ឋបាល​ព្រៃឈើ លោក​អភិបាលខេត្ត ប្រធាន​មន្ទីរ ព្រម​ទាំង​មន្ត្រី​អ្នកមុខ អ្នកការ​​ក្នុង​ខេត្ត​ជាច្រើនរូប​ទៀត ដើម្បី​ចូលរួម​អបអរ​ផងដែរ​៕​ដោ​យ៖​ហូ សុខ​ណាតtgfraatgfreddgvfcdccfrdfbbg