បង្ក្រាប​កន្លែង​ហ្គេម​ដុះ​ស្លែរ ២ក​ន្លែង​នៅ​ខាង​ក្រោយ “វិទ្យាល័យ​ព្រះ​មុនីវង្ស”​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 December, 2015 ក+ ក-

បាត់ដំបង៖ កន្លែងល្បែងហ្គេមដុះស្លែរ ចំនួន០២កន្លែង ដែលស្ថិតនៅមិនឆ្ងាយប៉ុន្មានពីសាលារៀននៃវិទ្យាល័យព្រះមុនីវង្ស ហើយស្ថិត​​នៅជាប់ៗគ្នា ផ្ទះលេខ៤៤៩ និងផ្ទះលេខ៤៥០ ក្នុង​ក្រុមទី២៧ ភូមិព្រែក​មហាទេព សង្កាត់​ស្វាយប៉ោ ក្រុង ខេត្ត-បាត់ដំ​បង ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ប៉ូលីស នៃស្នងការ​ដ្ឋាននគរបាល ខេត្តបាត់ដំបង​ ចុះបង្ក្រាប​ និងរឹបអូសបាន​កុំព្យូទ័រចំនួន៥១គ្រឿង និងបានឃាត់ខ្លួន​សិស្ស​សាលា​ចំនួន​១១នាក់  កាលពីវេលាម៉ោង១២៣០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០១៥។

កិច្ចប្រតិបត្តិការ ក្នុងការចុះបង្ក្រាបទីតាំងហ្គេមខុសច្បាប់នេះ ក្រោមការដឹកនាំកម្លាំងអនុវត្តផ្ទាល់ដោយលោក ជេត វណ្ណនី ស្នងការរងនគរបាលខេត្តបាត់ដំបង។ សមត្ថកិច្ចដែលចុះបង្ក្រាបនៅទីនោះ​បានឲ្យដឹងថា៖ ម្ចាស់ផ្ទះដែល​បើកល្បែង​ហ្គេម​ស៊ីសង​លួចលាក់​ខុស​ច្បាប់​​ទាំង០២​កន្លែង ខាងលើនេះ ក្នុងនោះមាន​ឈ្មោះ សយ នី អាយុ៥២ឆ្នាំ ភេទប្រុស និងឈ្មោះ សូ ផល្លី ​អាយុជាង៤០​​ឆ្នាំ ភេទស្រី គឺជាម្ចាស់ប្រកប​អាជីវកម្ម​ហ្គេម​ខុសច្បាប់​ដោយលួចលាក់ ហើយដែល​តែងតែ​ចល័ត​ទីតាំង​ពីកន្លែងមួយ​​​ទៅកន្លែង​មួយ ដើម្បីធ្វើ​ការ​បិទបាំង​ពីភ្នែក​សមត្ថកិច្ច និងបាន​ឃុបឃិត​ជាមួយ​អាជ្ញាធរ និងសមត្ថកិច្ច​ខិលខូចមួយ​ចំនួន ដែល​តែងតែដាក់ខែ​ពីកន្លែង​ហ្គេម​មួយ​នេះ ហើយសម្ងំធ្វើគរថ្លង់ មិនខ្ចីរវល់ធ្វើដឹង និងគ្មានវិធាន​ការ​ចុះ​បង្ក្រាប​នូវ​បន​​ល្បែង​ហ្គេម​ខុស​ច្បាប់នេះឡើយ។

ប្រភពពីប្រជាពលរដ្ឋជិតខាងក្បែរផ្ទះ​ល្បែង​ហ្គេម​ស៊ីសង​បាន ប្រាប់អ្នកកាសែតថា៖ កន្លែង​ហ្គេមនេះ កន្លងមក​សមត្ថកិច្ច​ បានចុះបង្ក្រាប​ជាញឹកញាប់​​ញយ​ដងដែរ។ ប៉ុន្តែមិនទាន់បាន ប៉ុន្មាន​ដង្ហើមចង្រឹតផង ហ្គេម​នៅទីតាំងនេះក៏​ចាប់​ផ្តើម​បើកវិញ​យ៉ាង​រលូន ។ ប្រភពដដែលបានបន្តទៀតថា៖ ពួកគេរង់ចាំមើល ថាតើកន្លែងហ្គេម​មួយនេះ និង
មានវាសនាបាន​បន្តបើក​​ដំ​ណើ​រ​កា​រ​ឡើ​ង​​វិញនៅពេលណាទៀត?​​ ពី​ព្រោះក​ន្ល​ង​ម​ក​នេះ​ ​ទី​តាំ​ង​​ហ្គេ​ម​ខាង​លើនេះ​ត្រូវ​បានកម្លាំងសមត្ថកិច្ចចុះ​មក​បង្ក្រាប មិនតិច​ជាង​៣ទៅ​៤ដង​នោះទេ? ប៉ុន្តែ​ទីបំផុតដដែល​ជាដដែល។ ធ្វើឲ្យអ្នកនៅទីនោះដាក់ជាសំណួរថា៖ តើវិធានការម៉ឺងម៉ាត់ក្នុងការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភា​ព របស់ក្រសួង​មហាផ្ទៃ​ និង​រាជរដ្ឋា​ភិបាល ដែលបានដាក់​ចុះមកនោះ ទាំងអាជ្ញា​ធរមូលដ្ឋាន ទាំងសមត្ថកិច្ចមូលដ្ឋាន បានអនុវត្តក្នុងក​​ម្រិ​ត​ណាដែរ។

សូមបញ្ជាក់ថា៖ក្នុងការចុះបង្ក្រាបទីតាំងល្បែងហ្គេមស៊ីសងនេះ ក្នុងខណៈពេលដែលសមត្ថកិច្ចកំពុងបើក​ប្រតិ​បត្តិការបង្ក្រាប ក៏លេចមុខមន្ត្រីយោធាម្នាក់ជិះឡានHUMMER ចុះមកសួរនាំប្រើសំដីបែបគម្រោះគម្រើយជាមួយអ្នកសារព័ត៌មានទាំងកំហឹងនៅពេលអ្នកកាសែតទាំងនោះកំពុងថតផ្តិតយករូបភាពនៅទីនោះ រួចហើយក៏បើកឡានចេញ
ទាំងច្រងេងច្រងាងទៅបាត់។ ដោយឡែក ចំពោះយុវសិស្សចំនួន១១នាក់ដែលត្រូវសមត្ថកិច្ចឃាត់ខ្លួននោះ ត្រូវបានសមត្ថកិច្ចអះអាងថា៖និងធ្វើការអប់រំណែនាំ រួចហៅ ឳពុកម្តាយឬអាណាព្យាបាលឲ្យមកធានា ដើម្បីយកទៅវិញ៕

IMG-20151207-WA0001 (1) IMG-20151207-WA0002 (2)