ពលរដ្ឋ​ជាង​៣០០​គ្រួសារ​ប្រមូលផ្តុំគ្នា​ប្រឆាំង​ការរុករក​រ៉ែ ក្នុងស្រុក​កែវ​សីមា​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 December, 2015 ក+ ក-

​មណ្ឌលគិរី​៖ ប្រជាពលរដ្ឋ​ជាង​៣០០គ្រួសារ រស់នៅ​ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា នៅ​ព្រឹក​ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ​ ២០១៥ នេះ បាន​ប្រមូល​ផ្តុំគ្នា​នៅ​មុខសា លាឃុំ ចុង​ផ្លាស់ ស្រុក​កែវ​សីមា ដើម្បី​តវ៉ា​ប្រឆាំង​ចំពោះ វត្តមាន របស់​ក្រុមហ៊ុន​រុករក​រ៉ែ Rong cheng Industril Invent co.ltd  ដោយអះអាងថា នឹងបង្កឲ្យប៉ះពាល់ដល់ការរស់នៅយ៉ាងធ្ងន់ធ្ងរ។

​ការប្រឆាំង​នេះ កើតឡើង​នៅ ក្រោយ​ពេលដែល​ពលរដ្ឋ​ទាំងនោះ​ទួល​ដំណឹង​ថា ក្រសួង​រ៉ែ និង​ថាមពល ចាត់​មន្ត្រី​ជំនាញ​ចុះមក​ពិនិត្យ​ទីតាំង​សាងសង់​ធ្វើ​អាជីវកម្ម​រ៉ែ របស់​ក្រុមហ៊ុន RONG CHENG INDUSTRIAL INVENT CO.LTD ដែល​ស្ថិតនៅ​តំបន់​មេ​សំ ឃុំ​ចុង​ផ្លាស់ ស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី ។​

​ប្រជាពលរដ្ឋ​បាន​បញ្ជាក់ថា ​កន្លងមក​ក្រុមហ៊ុន​សិក្សា​រ៉ែ ឈ្មោះ RONG CHENG INDUSTRIAL INVENT CO.LTD បាន​លួច​ធ្វើ​អាជីវកម្ម​រ៉ែ​យ៉ាង​អាណាធិបតេយ្យ​ចាប់ពី​ឆ្នាំ​2004​រហូតដល់​ឆ្នាំ​2013 និង​បាន​ប្រើប្រាស់​សារធាតុ​គីមី បង្ហូរ​កាកសំណល់ មក​លើដី​បង្កបង្កើនផល និង​ដី​លំនៅឋាន​របស់​ពួកគាត់ ដែល​ធ្វើអោយប៉ះពាល់​យ៉ាងខ្លាំង​ដល់​ការរស់នៅ​របស់​ពួកគាត់​ប្រចាំថ្ងៃ ពិសេស ដំណាំ​បន្លែ សត្វ និង​ប៉ះពាល់​ដល់​សុខភាព​យ៉ាងខ្លាំង រហូតដល់​ពេលបច្ចុប្បន្ន​ពួកគាត់​ទទួលដំណឹង​ថា ក្រុមហ៊ុន RONG CHENG INDUSTRIAL INVENT CO.LTD កំពុង​រត់ការ​សុំ​ធ្វើ​អា​ជៅ​វ​កម្ម​រ៉ែ​មាស​។​

​ប្រភព​បន្តថា ហេតុនេះហើយ​ទើប​ធ្វើអោយ​ពួក គាត់ មានការ​ព្រួយ​បារ​ម្ភ​យ៉ាងខ្លាំង​ចំពោះ ផលប៉ះពាល់ ហើយ ពួកគាត់​បានស្នើ​ដល់​ក្រសួង​ពាក់ព័ន្ធ​ពិសេស រដ្ឋមន្ត្រីក្រសួង​រ៉ែ និង​ថាមពល ពិនិត្យឡើងវិញ​ចំពោះ​ការចេញ​អាជ្ញាប័ណ្ណ​អាជីវកម្ម​រ៉ែ​ឲ្យ​ក្រុមហ៊ុន RONG CHENG INDUSTRIAL INVENT CO.LTD ឬ​មិនត្រូវ​អនុញ្ញាត​ឲ្យ​ធ្វើ​សកម្មភាព​រុករក​រ៉ែ​នៅក្នុង​ភូមិសាស្ត្រ​នោះឡើយ​៕​ដោ​យ៖​សុខ​ណាត​yhgtgccfvcfdddtgyfr