Arsenal ​តាម​ប្រមាញ់ Isco របស់ Real Madrid
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 December, 2015 ក+ ក-

បាល់ទាត់៖​បើ​យោងតាម​ប្រភព Buzz Sport របស់​បារាំង​បាន​ឲ្យ​ដេ​ង​ថា​ក្លិប​កាំភ្លើង​ធំ Arsenal កំពុង​ត្រៀមខ្លួន​តាម​ប្រមាញ់​ខ្សែបម្រើ Isco ពី​ក្លិប​យក្ស Real Madrid នៅពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើកទ្វារ​នា​ខែមករា​ខាងមុខ​។​
​ ខ្សែបម្រើ​វ័យ​២៣​ឆ្នាំ​រូបនេះ​បាន​និយាយ ក្រោយពី​អ្នកចាត់ការ​ថ្មី​របស់​ក្លិប Real Madrid​មាន​គម្រោង​ចង់​រុះរើ​ក្រុម​នៅ​ឆ្នាំ​ថ្មី ហើយ​ពេលនេះ​ក្លិប​បាន​បើកភ្លើង​ខៀវ​ឲ្យ Isco ចាកចេញ​។ ទន្ទឹម​នោះ​ក្លិប​យក្ស​របស់​អេ​ស្ប៉ា​ញ​ប្រកាស​លក់​រូបនេះ​ក្នុងតម្លៃ​ប្រមាណ​៣៦​លាន​ផោន​។​
​ លោក Wenger បាន​និយាយថា​ការ​ដែរ​ចង់បាន​កីឡាករ​រួប​នេះ​ដើម្បី​ជំនួស​តំណែង​កីឡាករ សំខាន់ៗ​មួយ ចំនួន​ដែល​កំពុងមាន​របួស និង​ដើម្បី​ជា​កម្លាំង​ជួយ Arsenal ប្រជែង​ជើងឯក Premier League និង Champions League​។
​ ​គួរ​បញ្ជាក់ដែរថា ខ្សែបម្រើ Isco បាន​ផ្ទេរ​ពី Málaga មកកាន់​ក្លិប Real Madrid កាលពី​ឆ្នាំ ២០១៣ ក្នុងតម្លៃ​ខ្លួន​៣០​លាន​ផោន​។ ឆ្លងកាត់​ការលេង​ជិត​៣​រដូវ​កាល​កីឡាករ​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​រូបនេះ​បង្ហាញខ្លួន​បាន​១២៥​ប្រកួត​នៅ​គ្រប់​កម្មវិធី និង​រក​គ្រាប់​បាន​២០​គ្រាប់​៕

art17.1