ឆេះផ្ទះ៣ខ្នងនៅមាត់ស្ទឹងសង្កែ មុខ​ពេទ្យ​បង្អែក​ខេត្ត​បាត់ដំ​បង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 December, 2015 ក+ ក-

បាត់ដំបង៖ហេតុការណ៍ដ៏អាក្រក់ មួយបាន​កើតឡើង​កាល​ពី​ព្រឹក​ម៉ិញ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០១៥ នេះ បណ្តាលឲ្យមានអគ្គី​ភ័យ​មួយ​កើតឡើង​បង្កឲ្យ​មាន​ការភ្ញាក់​ផ្អើលភ័យ​ស្លន់ស្លោរ​ពីប្រជាពល​រដ្ឋ​ដែលរស់​នៅជិតខាងគ្នា​ដោយសារ​តែ​អគ្គីភ័យ​បាន​ចាប់ផ្តើម​ឆាប​ឆេះភ្លាមៗ​ មួយប៉ប្រិចភ្នែកនៅក្នុង​ផ្ទះ​ដែល​បាន​បង្ក​ហេតុបណ្តាល​ឲ្យ​អ្នកឃើញហេតុការណ៍​កើតឡើង​ដំបូង ធ្វើការសន្និដ្ឋាន​ថាម្ចាស់ផ្ទះ​បង្កហេតុ​ ដែ​ល​មាន​លក់​សាំងដប​និង​​កំពុង​​តែចាក់​សាំង​បញ្ចូល​ក្នុង​ដបទុកសម្រាប់លក់។ ហើយរូបគេបានហៅ​អ្នក​រែកលក់នំបញ្ចុក តាមដងផ្លូវ​​ដើម្បី​​ហូប​ចំណី​ស្រស់​ស្រូបពេល​ព្រឹក​ក្នុងខណៈ​មុនហេតុការ​អាក្រក់​កើតឡើង។ ប៉ុន្តែចៃដន្យដោយ​សារតែ​​អម្រែក​នំបញ្ចុក​នោះ មាន​ចង្ក្រាន្តមានភ្លើង​សម្រាប់​កម្តៅទឹកសម្លនំបញ្ចុក​ផងនោះ ពេលមកដល់​ជិត​សាំង​ក៏ឆាប​ឆេះ​ផ្អើល​ឆោ​ឡោនាំ​ឲ្យមាន​ការកើត​ឡើងអគ្គីភ័យ​ចាប់ផ្តើម​ឆាបឆេះ​តែម្តង​ទៅទាំងព្រឹក វេលាម៉ោង​៦ៈ៣០នាទី ដែល​ស្ថិត​​នៅផ្ទះកើតហេតុ ក្នុងភូមិ​សាស្ត្រ​ភូមិ​រំចេក​១ សង្កាត់​រតនៈ ក្រុងខេត្ត​បាត់ដំបង ដែល​ម្ចាស់ផ្ទះ​មាន​ឈ្មោះ ធូ ប៊ុនធឿន ភេទប្រុស អាយុជាង៥០ឆ្នាំ ដែល​មាន​មុខរបរលក់​សាំង និងហ្គាសព្រម
ទាំង​ឥ​​វ៉ាន់ចាប់ហួយមួយចំនួន។

បើតាមការអះអាងពីប្រភពប្រជាពលរដ្ឋ នៅ​ក្នុង​ហេតុការណ៍​​អាក្រក់​កើតឡើងនោះ​ បានឲ្យដឹងថា៖ ក្នុង​ហេតុការណ៍​អគ្គីភ័យនេះ​បណ្តាលឲ្យ​ឆាប​ឆេះ​ផ្ទះ​ឈើ​ចំនួន ០៣ខ្នង​ភាគច្រើន​ប្រក់ស័ង្កសី ឆេះ​ខ្ទេច​ទាំង​ស្រុង​ហើយ​នៅ​ក្នុង​នោះម្ចាស់​ផ្ទះ​បង្កហេតុ ក៏បាន​រង​របួស​បន្តិចបន្តួចផងដែរ។ ប្រភពព័ត៌មានក៏បានបន្ត​ឲ្យ​ដឹងទៀតថា៖ ក្នុង​ចំណោម​ផ្ទះ៣ខ្នង​រង​ការ​ឆេះខ្ទេច​ខ្ទី​នេះក្នុងនោះមាន​ផ្ទះអ្នក​បង្កហេតុ ទី២.ផ្ទះឈ្មោះស៊ិន បៀង ភេទស្រី អាយុ៥០ឆ្នាំ មុខរបរលក់​ភេសជ្ជៈ និងផ្ទះទី៣. ម្ចាស់ផ្ទះ​ឈ្មោះ ថុង ខន ភេទស្រី អាយុ​ជាង៥០ឆ្នាំ មានមុខរបរ​សម្អាង​ការ។ប្រជាពលរដ្ឋ​នៅ​ទី​នោះ​បានអះអាងថា៖ អគ្គីភ័យ​ដែលកើ​ត​ឡើង​នេះគឺបង្ក​ឡើង​ពីចង្ក្រាន្ត​របស់អ្នក​​លក់នំបញ្ចុះ​ ក្នុងខណៈ​ពេល​ដែល​ម្ចាស់ផ្ទះបាន​បូម​សាំង​ដាក់​លក់។

ក្នុងហេតុការណ៍​កើតឡើង​នេះក៏មានការអន្ត​រាគមន៍​ពីក្រុម​ពន្លត់អគ្គិ​ភ័យ នៃស្នង​ការដ្ឋាន​ប៉ូលីស​ខេត្ត​បាត់ដំបងចំនួន​០៤ឡាន ហើយ​​លោកអភិ​បាល​ក្រុង​បាត់ដំបង ក៏មានវត្ត​មាន​នៅ​ទីនោះ​ និង​បាន​ចុះ​ទៅ​ពិនិត្យ​ហេតុការ​អាក្រក់​នេះ​ដើម្បី​ជួយ​ធ្វើអន្តរាគមន៍ និងជួយ​ពន្លត់​អគ្គីភ័យ​ឲ្យរលត់ទៅវិញ​បន្ទាប់​ពីឆេះជាង១ម៉ោង និងបានបំផ្លាញ​​ផ្ទះ៣ខ្នងទាំងស្រុង។​ចំពោះ​លទ្ធផល​​នៃការ​ខូចខាត​នៅទីនោះ មិនទាន់មាន​របាយការណ៍​ពី​ជន​រងគ្រោះ និង​ពីសមត្ថកិច្ច​ទីនោះ​ឡើយ៕ ដោយ ៖ សំអាន

11111 22222 666666 3333333 4444444444