មេភូមិ​៤ សង្កាត់​ទួល​ស្វាយព្រៃ​១ ​ត្រូវ​ខ្មាន់កាំភ្លើង​បាញ់​ស្លាប់​នៅមុខ​ផ្ទះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 December, 2015 ក+ ក-

​ភ្នំពេញ​: លោក​មេភូមិ​ទី​៤ នៃ​សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ត្រូវបាន​ខ្មាន់កាំភ្លើង​ម្នាក់​បាញ់​ស្លាប់​ភ្លាមៗ​នៅមុខ​ផ្ទះ ហើយ​ក៏មាន​មនុស្ស​ពីរ​នាក់​ផ្សេងទៀត​រងរបួស​ក្នុង​ហេតុការណ៍​ដែរ​។​

​ករណី​បាញ់ប្រហារ​នេះ​បាន កើតឡើង​នៅវេលា​ម៉ោង​៣​និង​៤០​នាទី រសៀល ថ្ងៃទី​១៦​ខែធ្នូ ឆ្នាំ​២០១៥ ស្ថិតនៅ​មុខផ្ទះ​ជនរងគ្រោះ​ស្ថិតនៅ​ផ្លូវ​លេខ​៣៥៨ សង្កាត់​ទួល​ស្វាយព្រៃ​១ ខណ្ឌចំការមន​  បណ្តាលឲ្យលោក មេភូមិ៤  ក្នុងសង្កាត់ទួលស្វាយព្រៃ១ ស្លាប់នៅនឹងកន្លែង និងបុរសពីរ នាក់ទៀតរងរបួសធ្ងន់។

​ក្រោយពី​កើតមាន​ការបាញ់ប្រហារ​ភ្លាម កម្លាំង​សមត្ថកិច្ច​និង​ក្រុមគ្រួសារ​បាន​បញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះ ភ្លាមៗ​នៅ​មន្ទីរពេទ្យ​។ ជនដៃដល់​ដែល​មិនទាន់​ស្គាល់​អត្តសញ្ញាណ​ត្រូវបាន​កម្លាំង​សមត្ថកិច្ច​ឃាត់ខ្លួន​យកទៅ អធិការដ្ឋាន​នគរបាល​ខណ្ឌចំការមន ដើម្បីសាកសួរពីមូល ហេតុដែលបណ្តាល​ឲ្យ​កើតមាន​ការបាញ់ប្រហារ​បែបនេះ ។​

​សាក្សី​នៅ​កន្លែងកើតហេតុ​បាន​ប្រាប់ថា ករណី​ឃាត​កម្មនេះ​បង្កឡើង​ដោយសារ​ទំនាស់ និង​គំនុំ​៕ដោយ៖គ បញ្ញាfrdecdddgfcdfeee

 

 

 

 

 

 

 

 

 

 

 

 

 

fvcgdaa

 

gvfcdbbb