ក្រសួង​ព្រមាន​ចាត់វិធានការ​អ្នក​នាំចូល និង​អ្នកលក់​ថ្នាំ​បញ្ចុះទម្ងន់ MAZETA Slim
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 December, 2015 ក+ ក-

​ភ្នំពេញ ៖ ក្រសួងសុខាភិបាល​កម្ពុ​ជា នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ នេះ បានចេញ​សេចក្តីជូនដំណឹង​ដោយ​ព្រមាន​ចាត់វិធានការ​ច្បាប់ ចំពោះ​ការនាំ​ចូល និង​ការ​ចរាចរណ៍​ផលិតផល​បញ្ចុះទម្ងន់​ម៉ាក MAZETA Slim ដែល​ផលិត​ដោយ​រោងចក្រ Greatwallbuy International Trading Co.,Ltd California ។​

​ក្នុង​សេចក្តី​ព្រមាន​បាន​លើកឡើងថា តាម​ការសង្កេត​របស់​ក្រសួងសុខា ភិបាល បាន​ពិនិត្យ លិខិត​យោង​លេខ ៩៦៦/១៥ ល​ឆក​/​ប​អបព ចុះ​ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៥ របស់​អង្គភាព​ប្រឆាំង​អំពើពុករលួយ​បច្ចុប្បន្ននេះ ឃើញថា ឱសថ​ឈ្មោះ MAZETA Slim ដែលមាន​រចនាបទ​បង្ហាញ និង​វេច​ខ្ចប់ ជា​ឱសថ​បញ្ចុះទម្ងន់​ផលិត​ដោយ​រោងចក្រ Greatwallbuy International Trading Co.,Ltd California ជា​ឱសថ​នាំចូល​គ្មាន​ការអនុញ្ញាត​ពី​ក្រសួងសុខាភិបាល ហើយ​បាន​លក់​ចែកចាយ តាម​ឱសថស្ថាន​-​ឱសថស្ថាន​រង ដោយ​គ្មាន​ចុះបញ្ជី​ការ និង​ត្រួតពិនិត្យ​គុណភាព​ប្រសិទ្ធភាព សុវត្ថិភាព ពី​ក្រសួងសុខាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នោះទេ​។​

​សេចក្តីជូនដំណឹង​ដដែល​នេះ បានបង្ហាញ​ពី​ចំណាត់ការ​តាមផ្លូវ​ច្បាប់​ស្តីពី​ការគ្រប់គ្រង​ឱសថ ដូច​មានចែង​ខាងក្រោម​នេះ ៖

១. គ្រឹះស្ថាន​លក់​ឱសថ​ទាំងអស់ ត្រូវ​បញ្ឈប់​ការតាំង​លក់​ឱសថ​ខាងលើ ចាប់ពី​ថ្ងៃ​ចេញ​សេចក្តីជូនដំណឹង​នេះ​តទៅ បើ​រកឃើញ​មានការ​តាំង​លក់​ឱសថ​នេះ​តទៅទៀត និង​អនុវត្ត​ទៅតាម​ច្បាប់​ជា​ធរមាន​។​

២. គ្រប់​មន្ទីរ​សុខាភិបាល រាជធានី ខេត្ត ត្រូវមាន​វិធានការ ធ្វើការ​ណែនាំ ដល់​គ្រប់​សាខា​គ្រឹះស្ថាន​នាំចូល​ឱសថ ឱសថស្ថាន​-​ឱសថស្ថាន​រង ជាបន្ទាន់​ដូច​មាន​ក្នុង​ចំណុច ១​ខាងលើ​។​

៣. ក្រសួង​នឹងមាន​វិធានការ​តឹងរ៉ឹង​តាមផ្លូវ​ច្បាប់ ចំពោះ​ឱសថស្ថាន​-​ឱសថស្ថាន​រង ទាំងឡាយណា ដែល​នៅតែ​បន្ត​លក់​ឱសថ​ខាងលើនេះ​៕ ដោ​យ៖​រដ្ឋា​cdexsbbjhuygta