ក្រុម​ប្លន់​ឆ្លងខេត្ត ម្នាក់​ដើរតួ​ជា​ជនបរ ទេស ម្នាក់​ធ្វើជា​អ្នកបកប្រែ តែ​រត់​មិន​រួច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 December, 2015 ក+ ក-

​ខេត្តកោះកុង​៖ ក្រុមចោរ​២​នាក់ បាន​ជិះ​រថយន្ត​មកពី​ភ្នំពេញ ហើយ​ម្នាក់​ដើរតួ​ជា​ជនជាតិ​ឥណ្ឌូនេស៊ី ម្នាកទៀត​ធ្វើជា​អ្នកបកប្រែ បានមក​ធ្វើ​សកម្មភាព​ប្លន់​យក​ម៉ូតូ​ពី​អ្នករត់ម៉ូតូឌុប​ពេលយប់​នៅឯ​ខេត្តកោះកុង នៅ​ម៉ោង​១០៖៣០​នាទី​យប់​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០១៥ តែ​ត្រូវ​កម្លាំង​អាវុធហត្ថ​ខេត្ត​ខ្លួន​បាន​១​ម៉ោង ក្រោយ​ធ្វើ​សកម្មភាព​។​

​លោក រស់ សុខឿន ប្រធាន​មន្ទីរ​ស្រាវជ្រាវ និង​យុត្តិធម៌​អាវុធហត្ថ​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា ជនសង្ស័យ​ទាំងពីរ ត្រូវបាន​ឃាត់ខ្លួន​នៅ​ម៉ោង​១១៖៣០​នាទី យប់​ថ្ងៃទី​២១ ខែធ្នូ នៅតាម​បណ្តោយ ផ្លូវជាតិ​លេខ​៤៨ ផ្លូវបំបែក​ចូល​ស្រុក​ថ្មបាំង ។​

ជនសង្ស័យ​ទី​១.​ឈ្មោះ ប៉ែន សុផល និង​ទី​២.​ឈ្មោះ​គង់ ពៅ (​ហៅ សេង សុ​ទ្ធី​) ទាំង​២​នេះ​មក​ភ្នំពេញ ចំណែក​ជនរងគ្រោះ​ឈ្មោះ យឹម រតនៈ អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​២ សង្កាត់​ស្មាច់មានជ័យ ក្រុង​ខេមរភូមិន្ទ ខេត្តកោះកុង ហើយ​ម៉ូតូ​របស់​ជនរងគ្រោះ ដែល​ក្រុមចោរប្លន់​នោះ ម៉ាក​C១២៥ ស៊េរី​២០១៥ រួមទាំង​កាបូប​លុយ និង​ទូរស័ព្ទ​ទៀតផង​។​

​លោក រស់ សុខឿន បាន​បន្តថា បើតាម​ចម្លើយសារភាពរបស់​ក្រុ​ចោរ​ទាំង​២​នាក់ បាន​ប្រាប់​សមត្ថកិច្ច​ថា នៅ​ម៉ោង​ប្រហែល​៧​យប់ ពួកគេ​បាន​ដើរ​ចេញពី​ផ្សារ​ជួបនឹង​ជនរង គ្រោះ​ជា​អ្នករត់ម៉ូតូឌុប ហើយ​ឲ្យ​ឌុប​ទៅរក​គ្រឿង​សមុទ្រ នៅ​សួនច្បារ​មាត់សមុទ្រ ហើយ​ផឹកស្រា​នៅ​ទីនោះ ហើយ​ចូល​ក្លឹប​កម្សាន្ត​រស្មី​មករា​។ ពេលនោះ ពួកគេ​បានដាក់​ថ្នាំ​ងងុយដេក ចូលក្នុង​កែវស្រា​ចំនួន​៥​គ្រាប់ ពេល​មើលឃើញ​សកម្មភាព របស់​អ្នករត់ ម៉ូតូ​ឌុ​ក​ងងុយដេក​ហើយ ពួកគេ​ឲ្យ​ដឹក​ចេញពី​ក្លឹប ពេលមកដល់​កន្លែង​ស្ងាត់​ខ្លួន​ឲ្យ​ឈប់ ហើយ​ធាក់​១​ជើង​ដួល ពួកគេ​ក៏​យក​ម៉ូតូ​ជនរងគ្រោះ​ជិះ​ចេញទៅ​ភ្នំពេញ​ទាំងយប់​មក​។​

​លោក​បញ្ជាក់ថា ក្រោយពី​ទទួល​ព័ត៌មាន​ភ្លាមៗ ពី​ជនរងគ្រោះ លោក​បាន​ចាត់​កម្លាំង​គ្រប់​គោលដៅ​ចាប់បាន​ភ្លាម​ផងដែរ និង​រឹបអូស​បាន​វត្ថុតាង​មួយចំនួន​។​

​ជនសង្ស័យ​ទាំងពីរ​នាក់ រួមទាំង​វត្ថុ​តាំង កម្លាំង​លោក​កំពុង​កសាង​សំណុំរឿង បញ្ជូនទៅ​សាលាដំបូង​ខេត្ត ដើម្បី​ចាត់ការ​ទៅតាម​ផ្លូវច្បាប់​៕ ដោ​យ៖អ៊ួ​ង វឹង​hbhvyeeehyvtraaadresdbbbhgvdd