ខឹងម្តាយស្តី​បន្ទោស​រឿង​និយាយ​ទូរ​ស័ព្ទ​ច្រើន ស្ទុះ​រត់​ចេញ​ពី​ផ្ទះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 January, 2016 ក+ ក-

ខេត្តតាកែវៈនារីម្នាក់បានព្យាយាមរត់ចេញពី​ផ្ទះដោយ​សារ​ខឹង​ម្ដាយ​ស្តី​បន្ទោស​អោយ​រឿង​និយាយ​ទូរស័ព្ទ​មិន​គិតជួយ​ធ្វើ​ការងារ​ផ្ទះ​តែ​ត្រូវម្តាយ​របស់​នាង​ដេញតា​ម​រហូត​មក​ដល់​ចំណុ​ចបេន​ឡាន​ផ្សារ​តាកែវ​តែ​នាងមិន​ព្រម​ឈប់​ ពេល​នោះ​ស្ត្រី​ជា​ម្ដាយ​បានស្រែក​ថាចោរ​ៗផ្អើល​ដល់សមត្ថកិច្ច​ និង​ប្រជា​ពល​រដ្ឋ​ដេញស្ទាក់​ចាប់​បានភ្លាមៗ​តែម្ដង។

ហេតុការណ៍​ភ្ញាក់ផ្អើលនេះបានកើត​ឡើង​កាល​ពីថ្ងៃទី៩ ខែមករា ឆ្នាំ២០១៦ វេលា​ម៉ោង​៨និង៣០នាទី ព្រឹ​ក​នៅ​ចំណុច​ផ្សារ​តាកែវ ស្ថិតក្នុងភូមិ​​ថ្នល់​បែក សង្កាត់​រការ​ក្រៅ ក្រុង​ដូនកែវ ខេត្ត​តាកែវ​ ។

ប្រភពពត៌មានពីសមត្ថកិច្ចបាន​អោយ​ដឹង​ថា នារីដែល​ព្យា​យាមរត់​ចេញ​ពីផ្ទះ​មានឈ្មោះ ចាន់ ធឿន ភេទស្រី អាយុ២២ឆ្នាំ រស់នៅ​ឃុំ​សំបួរ ស្រុកទ្រាំង ខេត្តតាកែវ ។

តាមសម្តីស្ត្រីជាម្ដាយបាននិយាយ​ប្រាប់​ប៉ូលីសថា កូន​ស្រី​របស់​គាត់​ជាមនុស្ស​រឹងរូស​មិន​ចេះជួយ​ធ្វើ​ការ​ងារ​ផ្ទះទេ គិត​តែនិ​យាយ​ទូរស័ព្ទ ហើយគាត់តែ​ង​តែ​ធ្វើ​ការ​ប្រដៅ​ជាញឹក​ញាប់​ដែរ​តែ​នាង​មិន​ស្ដាប់​បង្គាប់​ឡើយ លុះ​ដល់​ថ្ងៃកើត​ហេតុគាត់​បាន​ស្តី​បន្ទោស​នាង​រឿង​និយាយ​ទូរស័ព្ទ នាង​ក៍​មាន​ចិត្ត​ខឹង​ហើយ​រត់ចេញ​ពីផ្ទះ​តែម្ដង។

ក្រោយពេលកើតហេតុក្រោយពេល​កើត​ហេតុ​នារី​រូបនេះ​ត្រូវបាន​សមត្ថកិច្ចនាំ​យកមក​កាន់​ទីស្នាក់​ការ​ប៉ុស្តិ៍​ដើម្បី​ធ្វើ​ការ​អប់រំណែ​នាំ​រួចអោយ​ត្រប់​ទៅផ្ទះ​វិញ។

គួររំឭកថា សម័យនេះការទាក់​ទងគ្នាតាម​រយៈ ទូរស័ព្ទ​របស់​យុវវ័យ​បានបង្កភាព​ងាយ​ស្រួល​ពេញ​បន្ទុក​ក្នុង​ការបង្កើត​អារម្មណ៍ស្នេហា ក្នុងនោះអ្នក​មាន​ប្តី ប្រពន្ធរួច​ហើយ​ខ្លះ ក៏អាច​លង់​ចូល​ផ្លូវ​នេះ​ដែរ។ ករណី​ច្រ​ឡំ​លេខ​ទូរស័ព្ទ​ខ្លះក៏​ត្រូវ​ពួក​គេអន្ទង​រក​គ្នារហូត​ណាត់​ជួបគ្នា​ប្រ​ព្រឹត្តិ​អំ​ពើអនា​ចារ្យ​ក្បត់​ប្រ​ពន្ធ ឬក្បត់​ប្តី បង្ក​ឲ្យមាន​ការ​បែក​បាក់​ក្រុម​គ្រួសារ​ក៏មាន​ច្រើន​ករណី​រួច​មក​ហើយ​ដែរ៕

ដោយ៖អ៊ួង វឹង

IMG-20160112-WA0060 copy