​ល្បួង​នារីម្នាក់​ចូល​ផ្ទះសំណាក់​ហើយ​លួច​យក​ម៉ូតូ លុយ និង​គ្រឿងអលង្ការ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 January, 2016 ក+ ក-

​ភ្នំពេញ​៖ ករណី​បុរស​ម្នាក់​ត្រូវបាន​កម្លាំង​អាវុធហត្ថ ខណ្ឌ​៧​មករា ធ្វើការ​ឃាត់ខ្លួន តាម​ពាក្យបណ្តឹង​របស់​នារី​ម្នាក់ ថា​បាន ដាក់​ថ្នាំ​សណ្តំ យកទៅ​រំលោភ សេពសន្ថវៈ នៅផ្ទះ​សំណាក់ រហូត​បានសម្រេច រួច​ថែមទាំង​លួ​យ​យក​ម៉ូតូ លុយ និង​គ្រឿងអលង្ការ​មួយចំនួន​ហើយ​គេចខ្លួនបាត់​។​​

គួ​រំលឹកថា នៅ​ម៉ោង ៤៖៣០​នាទី រសៀល​ថ្ងៃទី​១១ ខែមករា ឆ្នាំ​២០១៦ អាវុធហត្ថ​ផ្នែក​ព្រហ្មទណ្ឌ រាជធានី​ភ្នំពេញ បានធ្វើ​កំណត់ហេតុ​ទទួល​ពាក្យបណ្ដឹង ពី​នារី​ម្នាក់​ឈ្មោះ សុខ សុចិ​ន្ដា អាយុ ២៩ ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ​លក់ដូរ មាន​ទីលំនៅ​ផ្ទះ​លេខ​៤ ផ្លូវ​លេខ​៦០៨ សង្កាត់​បឹងកក់​២ ខណ្ឌទួលគោក​។ ​

ក្នុង​បណ្តឹង​បាន​រៀបរាប់ថា កាលពី​ថ្ងៃទី​១០ ខែម​ការ ឆ្នាំ​២០១៦ វេ​ល​ម៉ោង ២០៖៣០​នាទី ជនរងគ្រោះ បាន​ទៅលេង​នៅ ណាហ្គា​វើ​ល បាន​ជូ​ប​ជនសង្ស័យម្នាក់។ ពេលនោះ​ជនសង្ស័យបាន​បបួល​ខ្លួន​ទៅ​ញ៉ាំ​អាហារ និង​ដើរលេង​ដោយ​បុរសនោះបាន​សន្យាថា​ ឲ្យ​ប្រាក់​នាង​ចំនួន ២០០​ដុល្លារ ។បន្ទាប់ពី​ញ៉ាំ​អាហាររួច បុរសសង្ស័យបាននាំខ្លួន​ទៅ​ដេក​នៅផ្ទះ​សំណាក់ ឡាក់​គី ក្នុងភូមិ​សាស្ត្រ​ខណ្ឌ​៧​មករា​។ លុះដល់ ម៉ោង ០៣៖២០​នាទី ទៀបភ្លឺ ​​ដឹងខ្លួនឡើង​ស្រាប់តែ​បាត់​ជនសង្ស័យ និង​សំភារៈ​ដូចជា​ទូរស័ព្ទ​អាយ​ហ្វូ​ន ១​គ្រឿង​; កាបូបស្ពាយ​; នាឡិកា​១; ខ្សែក​១​ខ្សែ ប្រាក់​ដុល្លា​រ២៨០ និង​ម៉ូតូ​មួយគ្រឿង​ម៉ាក CPX តែម្តង។​

ក្រោយពី​ធ្វើ​កំណត់ហេតុ ទទួល​បណ្ដឹង​ពី​ជនរងគ្រោះ​រួច កម្លាំង​សមត្ថកិច្ចបាននាំ​នារី​រងគ្រោះ​ចុះទៅសហការ​ជាមួយ ម្ចាស់ផ្ទះ​សំណាក់ ឡាក់​គី ដើម្បី​ពិនិត្យមើល​ក្នុង​កាម​រ៉ា​សុវត្ថិភាព បានឃើញ​រូបភាព​ជនសង្ស័យ ក៏​ឲ្យ​នារី​រងគ្រោះ​ជូន​សមត្ថកិច្ចដើម្បីស្វែងរកជនសង្ស័យ ។​ក្រោយមក​សមត្ថកិច្ច​ទៅរក​តាម​កន្លែង​បញ្ចាំ​ក៏​ប្រទះឃើញ​ម៉ូតូ​របស់​នាង ដែល​ដាក់បញ្ចាំ​ដោយ​ប្រើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​របស់​ជនសង្ស័យ​នៅ​ហាង​មួយ​ក្នុង​ខណ្ឌដូនពេញ ទើប​អាវុធហត្ថ ខណ្ឌ​៧​មករា សហការ​ជាមួយ ការិយាល័យ​ព្រហ្មទណ្ឌ​អាវុធហត្ថ​រាជធានី​ភ្នំពេញ តាម​ចាប់ខ្លួន​ជន​សង្ស័យ​តែម្តង​។​

​ជនសង្ស័យ​មានឈ្មោះ បូរ ចំរើន ភេទ ប្រុស អាយុ ៣៨ ឆ្នាំ ជនជាតិខ្មែរ មាន​ទីលំនៅ ផ្ទះ​លេខ​១៨៩Eo ផ្លូវ​លេខ​៩៣ សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា ។​បច្ចុប្បន្ន បុរស​សង្ស័យ​ខាងលើ​ត្រូវបាន​រាជ​អាវុធហត្ថ​ក្រុងភ្នំពេញ​កសាង​សំនុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​វិនិច្ឆ័យ​ទោស​តាមផ្លូវ​ច្បាប់​៕​ដោយ​៖​សួង សាម​bgvfaatgfrdbb