អ្នក​ដែល​ត្រូវ​ឈៀករថយន្ត ត្រូវ​ទាក់ទង​មន្ត្រី​ទទួលបន្ទុក​ឈៀក​ជាមុន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 January, 2016 ក+ ក-

 

ដោយ៖រដ្ឋា

​ភ្នំពេញ​៖អគ្គនាយកដ្ឋាន​ដឹកជញ្ជូន កាលពី​ថ្ងៃទី​១១ ខែមករា កន្លងមកនេះ បានចេញ​សេចក្តីជូនដំណឹង​ប្រយោជន៍​សម្រាប់​ម្ចាស់​យានយន្ត​គ្រប់​ប្រភេទ​ដែល​ត្រូវការ​ឈៀករថយន្ត​នៅ​ទូទាំង​រាជធានី​-​ខេត្ត ថា ត្រូវ​ទាក់ទង​ជាមួយ​ម​ន្រី្ត​ទទួលបន្ទុក​នៅ​កន្លែង​ឈៀក​ជាមុន ដើម្បី​កុំ​ឲ្យ​ខាត​ពេលវេលា​ដោយសារ​ការរង់ចាំ និង​ស្ទះចរាចរណ៍​។​

​សេចក្តីជូនដំណឹង​ដែល​ចុះហត្ថលេខា​ដោយ​លោក​អគ្គនាយក ចាន់ តារា បាន​បញ្ជាក់ថា​ម្ចាស់​ឡាន​គ្រប់​ប្រភេទ​ត្រូវ​ទាក់ទង​ជាមុន​ទៅកាន់​មន្ត្រី​ទទួលបន្ទុក​នៅ​កន្លែង​ឈៀករថយន្ត ទាំង ៦ កន្លែង នៅ​ភ្នំពេញ ខេត្តកំពង់ចាម នៅ​សៀមរាប នៅ​បាត់ដំបង និង​នៅ​ខេត្ត​ព្រះសីហនុ​។ ការធ្វើ​ដូច្នេះ ដើម្បី​ធានា​បញ្ចៀស​បាន​នូវ​ការកកស្ទះ​លំហូរ​ចរាចរណ៍ ការខាតបង់​ពេលវេលា និង​ថវិកា ដោយសារ​ការរង់ចាំ និង​បើកបរ​រថយន្ត​តៗ​គ្នា ជា​ជួរ​ចូល​ម៉ាស៊ីន​ត្រួតពិនិត្យ​លក្ខណៈ​បច្ចេកទេស​យានយន្ត ឬ​កន្លែង​ឈៀក​។​

​សេចក្តីជូនដំណឹង​ដដែល​នេះ ក៏បាន​បង្ហាញ​ឈ្មោះ និង​លេខ​ទូរស័ព្ទ​មន្ត្រី​ទទួលបន្ទុក​កន្លែង​ឈៀករថយន្ត​ដើម្បី​លុបបំបាត់​ភាពមិនប្រក្រតី​ផ្សេងៗ​ជាយថាហេតុ ដូចជា​ការយក​លុយ​លើស​ចំនួន​កំណត់ និង​ដើម្បី​បញ្ចៀស​ការស្ទះ​ចរាចរណ៍ ឬ​ការខាតបង់​ពេលវេលា​រង់ចាំ​ដោយសារ​រថយន្ត​ចូល​ឈៀក​មាន​ចំនួន​ច្រើន ។​

​ខាងក្រោម​នេះ ជា​សេចក្តីជូនដំណឹង​របស់​អគ្គនាយកដ្ឋាន​ដឹកជញ្ជូន ដែល​ក្នុងនោះ​ក៏មាន​បង្ហាញ​ពី​លេខ​ទូរស័ព្ទ​របស់​មន្ត្រី​ទទួលបន្ទុក​ឈៀក​ផងដែរ​៕fcdxaartfedbb