ដោយ៖ គឹម បញ្ញា
ភ្នំពេញ៖លោក ចន ឃេរី (John Kerry) រដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិកនឹងមកបំពេញទស្សនិច្ចផ្លូវការនៅកម្ពុជាចំនួន២គឺ ថ្ថៃទី២៥-២៦ មករា ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ តបតាមការអញ្ជើញតាមរបស់រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា លោក ហោ ណាំហុង ។
ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា បានចេញសេក្តីប្រកាសនៅថ្ងៃសៅរ៍នេះថា លោក ចន ឃេរី (John Kerry) នឹងបំពេញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជាចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៦ ដើម្បីពង្រឹងនូវចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កម្ពុជា សហរដ្ឋអាមេរិក។
តាមការគ្រោងទុក ក្នុងដំណើរទស្សនកិច្ចនេះ លោក ចន ឃេរី នឹងជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកឧបនាយករដ្ឋមន្រី្ត ហោង ណាំហុង៕
លោក John Kerry រដ្ឋមន្ដ្រីការបរទេសអាមេរិក (រូបថត៖ Channel News Asia)