កម្ពុជា និង​អាំង​តែ​ប៉ូល​កំពុង​តាមរក​អ្នក​កែ​រូបថត​ភរិយា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 January, 2016 ក+ ក-

ដោ​យ៖​ខេមរា​

ភ្នំ​ពេ​ញ៖​ជន​ដែល​កែ​រូបថត​ភរិយា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន កំពុង​ត្រូវ​សមត្ថកិច្ច​កម្ពុជា​សហកា​រ​ជាមួយ​ប៉ូលីស​អន្តរជាតិ​( Interpol)​តាម​ចាប់ខ្លួន​នៅ​បរទេស​ព្រោះ​ជន​នោះ​មាន​សញ្ជាតិ​ពីរ​។​នេះ​បើ​យោងតាម​ការបញ្ជា​ក់រប​ស់លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ ។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ បាន​ឲ្យ​ដឹងនៅថ្ងៃនេះថា ជន​ដែល​កែ​រូប​ជើង​ភរិយា​របស់លោក ហ៊ុន សែន ជា​បុគ្គល​មាន​សញ្ជាតិ​ពីរ និង​ជា​សកម្មជន​របស់​គណ​បក្សប្រឆាំង​ពេលនេះ សមត្ថកិច្ច​កម្ពុជា​កំពុង​សហការ​ជាមួយ​ប៉ូលិស​អន្តរជាតិ (Interpol) ដើម្បី​ធ្វើ​រឿងនេះ ។​

គួររំឭកថា កាលពី​ថ្ងៃទី​៣០ ខែធ្នូ បន្ទាប់ពី​គេហទំព័រ​ហេ្វ​ស​ប៊ុ​ក បាន​បង្ហោះ​រូប​លំហែ​កម្សាន្ត​ជុំ​គ្រួសារ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នៅលើ​ឆ្នេរ​ខ្សាច់​មាត់សមុទ្រ ខេត្ត​ព្រះសីហនុ មាន​អ្នកប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក បាន​យក​ថតរូប​ភរិយា​របស់លោក​ពី​រូប​ឈរ​ធម្មតា កែ​ទៅជា​ឈរ​មិន​សមរម្យ​។

លោក ឆាយ សុផល នាយក​ប្រតិបត្តិ​នៃ​ក្លឹប​អ្នកកាសែត បាន​ឲ្យ​ដឹងថា លោក​យល់ថា សមត្ថកិច្ច​ត្រូវ​ចាត់ការ​ទៅលើ​រឿង​គ្រប់​ករណី មិន​រង់ចាំតែ​ករណី​ភរិយា​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន នោះទេ ប៉ុន្តែ​ទោះជា​យ៉ាងណា លោក​បាន​គាំទ្រ​ចំពោះ​ការចាត់វិធានការ​រប​ស់​សមត្ថកិច្ច​នៅពេលនេះ​៕frdesaa

សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិតប្រធាន​កាកបាទក្រហមកម្ពុជា និង​ជា​ភរិយា​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​ (​រូប​ថ​តះ​RFA)