រោងចក្រញូវស្តារ បាន​បង្ហូរ​ទឹក​កខ្វក់​តាមប្រ​ព័ន្ធ​លូ​ទៅ​តំបន់​ទេស​ចរណ៍​ ព្រែកត្រែង
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 29 January, 2016 ក+ ក-

ដោយ៖ អ. វ

ព្រះសីហនុ៖ប្រជាពលរដ្ឋរស់នៅ​ភូមិ​១ សង្កាត់លេខ១​ បានអោយដឹងថា រោងចក្រ​ញូវស្តារ​ បានបង្ហូរ​កាកសំណល់ ប្រេង​ម៉ាស៊ីន និងទឹកស្អុយ​ដែលតភ្ជាប់ទៅ​តំបន់​រោង​ចក្រ​ដំរី ចុះទៅតំបន់​ទេសចរណ៍​ ព្រែកត្រែង ​នៅជិតរោងចក្រប្រេង​កាត​  ធ្វើអោយភ្ញៀវទេសចរ​ជាតិ​ និងអន្តរជាតិ​មិនហ៊ានចុះ​លេងទឹក​ឆ្នេរនោះទេ។

ប្រជាពលរដ្ឋនៅទីនោះបានអោយដឹងទៀតថា ទឹក​កខ្វក់​ដែល​រោង​ចក្រ​ ញូវស្តារ បង្ហូរចូលមកនេះ វាមានក្លិនស្អុយ ដែលជាកាកសំណល់គ្រប់ប្រភេទក្នុងរោងចក្របាន​បង្ហូរចេញ​តាមប្រព័ន្ធ​លូ​ពីរោងចក្រ​ធ្លាក់មក​ដល់តំបន់ឆ្នេរ​សមុទ្រ​ទេសចរណ៍ព្រែកត្រែង។

លោក អ៊ី សុខឡេង អភិបាលក្រុង​ព្រះសីហនុ​បានអោយដឹងថា លោក​នឹងអោយម្ចាស់សណ្ឋាគារ​ និងរោងចក្រ ​រៀប​ចំដាក់លូ​ការពារទឹកអាក្រក់​ហូរ​ចូលសមុទ្រ ។លោកបានបញ្ជាក់ទៀ​ត​ថា នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៦ ​ខាងក្រសួងបាន​មកធ្វើ​ពិធី​សន្និ​បាតនៅ​ខេត្ត​នេះ។ ចំណែកប្រធាន​មន្ទីរ​បរិស្ថាន​លោក សាមុត សុធារិទ្ធ បាន​អោយដឹងថាលោក​ក៏បាន​ហៅម្ចាស់រោង​ចក្រណ​និងសណ្ឋាគារ​មក​ធ្វើការ​អប់រំ​ជាច្រើនសារមក​ហើយ​។

គួររំលឹកដែលថា​ ក្រុងព្រះសីហនុជាខេត្តមួយ​សំបូរភ្ញៀវ​ទេសចរមក​កំសាន្ត​​ តែពេលនេះធ្វើអោយភ្ញៀវ​ទេសចរ​មួយចំនួន​រិះគន់​យ៉ាងខ្លាំងថា ជាខេត្តកខ្វក់ទៅវិញ​។ ដោយសារតែម្ចាស់​សណ្ឋាគារ​ និង​ម្ចាស់រោងចក្រ​ ក្រុមហ៊ុន មួយចំនួន​បានបង្ហូរទឹកស្អុយចូលទឹកសមុទ្រ​ បណ្តាលអោយ​ទឹកមានក្លិន​ស្អុយ ។

លោកប្រធានមន្ទីរ​ទេសចរណ៍បានអោយដឹងថា លោកធ្លាប់​រាយការណ៍ទៅ​ខេត្តជាច្រើនដង​មកហើយ​ចំពោះបញ្ហានេះ ហើយខ្ញុំក៏មានភាព​សោក​ស្តាយ​ដែរ ដែលខាង​ក្រុមហ៊ុនរោងចក្រ និងម្ចាស់សណ្ឋាគារ បានបង្ហូរទឹក​ស្អុយ​ចូលមក​ទឹកសមុទ្របែបនេះ៕

IMG-20160131-WA0025 IMG-20160131-WA0026