ចៅប្រុស​យាយ​ម៉ែ​ម៉ឺនធ្វើ​ពិធី​ខួបកំណើត​ ក្រោយ​ចូល​ប្រ​ឡូក​សិល្បៈ​បាន​៣​ឆ្នាំ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 February, 2016 ក+ ក-

123654852ដោយ៖រតនា​

​ភ្នំពេញ​៖ តារា​សម្តែង ពិធីករ និង​តារា​បង្ហាញ​ម៉ូត​គង់ បញ្ញា​សិ​ដ្ឋ ដែល​គេ​ស្គាល់​ថា​ជា​ចៅប្រុស​បង្កើត​អ​តី​តារា​សម្តែង លោកយាយ​ម៉ែ​ម៉ឺន បានរៀបចំ​ពិធី​ខួបកំណើត​គម្រប់​អាយុ​២៣​ឆ្នាំ​របស់ខ្លួន​ក្រោយពី​លោក​បាន​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​អស់​រយៈពេល​៣​ឆ្នាំ​។ កម្មវិធី​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​រាត្រី​ថ្ងៃទី​៤​ខែកុម្ភៈ​ឆ្នាំ​២០១៦​នេះ​នៅ​ភោជនីយដ្ឋាន​អេ​ម​៩​ក្រោម​វត្តមាន​តារា​ប្រុស​ស្រី​ជាច្រើនរូប​។

​លោក​គង់ បញ្ញា​សិ​ដ្ឋ​បញ្ជាក់ថា កម្ម​វី​ធី​ខួបកំណើត​នេះ​គឺជា​កម្មវិធី​ជួបជុំ​មិត្ត​ភ័​ក្កិ​ជិតដិត​មួយចំនួន​តូច​ប៉ុណ្ណោះ​គឺ​មិនមាន​អ្វី​ធំដុំ​ទេ​ព្រោះតែ​គ្មាន​ការ​ព្រាងទុក​។​លោក​បញ្ជាក់ថា​ចូលដល់​វ័យ​២៣​ឆ្នាំ​ដែល​ឆ្នាំនេះ​ហុងស៊ុយ​នៃ​កិច្ចការ​សិល្បៈ​ហាក​មាន​ការងារ​ច្រើន​គួរ​ឲ្យ​កត់សម្គាល់​ដែលមាន​ខាង​ម្ចាស់​ក្រុមហ៊ុន​និង​ម្ចាស់​ផលិតកម្ម​នានា​គាត់​ហៅ​ទៅធ្វើ​ការ​ជា​បន្តបន្ទាប់​។ លោក​បញ្ជាក់ថា មាន​មិត្ត​រួម​អាជីព និង​មិត្ត​ស្និទ្ធស្នាល​ប្រមាណ​៥០​នាក់​ប៉ុណ្ណោះ​ដែល​ត្រូវបាន​អញ្ជើញ​។

​ទោះបីជា​អតីត​តារា​សម្តែង​ល្បីឈ្មោះ​ក្នុង​ទសវត្ស​រិ៍​ទី​៩០​លោកយាយ​ម៉ែ ម៉ឺន បាន​ស្លាប់បាត់​បង់ជីវិត​អស់​ជាច្រើន​ឆ្នាំ​ក្តី​ក៏​ឈាមជ័រ​របសលោក​យាយ​គឺ​លោក គង់ បញ្ញា​សិ​ដ្ឋ​បាន​បន្ត​ប្រឡូក​ក្នុង​អាជីព​សិល្បៈ​។ គេ​ចាំបាន​ថា​មុនពេល​ឈាន​ជើង​ចូលប្រឡូក​ក្នុង​វិស័យ​សិល្បៈ​បាន​យ៉ាង​ជោកជាំ​ដូច​សព្វថ្ងៃនេះ តារា​សម្តែង និង​ចម្រៀង​មិនសូវ​ល្បីឈ្មោះ​លោក គង់ បញ្ញា​សិទ្ធ​ដែលជា​ចៅប្រុស​អតីត​តារា​សម្តែង​ល្បីឈ្មោះ​ជើងចាស់​លោកយាយ​ម៉ែ​ម៉ឺន​បាន​លេច​ឈ្មោះ​ល្បីល្បាញ​បន្តិច​បន្ទាប់ពី​រូបគេ​បាន​ទម្លាយ​ការពិត​ជូន​មហាជន​ថា ខ្លួន​ជា​ចៅប្រុស​បង្កើត​របស់លោក​យាយ​ម៉ែ​ម៉ឺន និង​មាន​អ្នក​ស្នង​ត្រកូល​តារា​សម្តែង​ស្រី​ជើងចាស់​រូបនេះ​។​

​បើទោះបីជា​លោកយាយ​ម៉ែ​ម៉ឺន​បាន​លាចាក​លោក​អស់​រយៈពេល​ជាច្រើន​ឆ្នាំ​ក្តី ប៉ុន្តែ​លោកយាយ​នៅតែ​បន្សល់​នូវ​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​មិន​សាបសូន្យ​ឡើយ​ហើយ​វា​គឺជា​ក្តី​ស្រមៃ​របស់​ចៅប្រុស​បង្កើត​លោកយាយ​ម៉ែ​ម៉ឺន​ដែល​ចង់​សាង​ភាពល្បីល្បាញ​ដូចជា​ជីដូន​របស់ខ្លួន​។ រហូតមកដល់​ពេលនេះ​លោក​បាន​ចួ​ល​រួម​សម្តែង​ខ្សែភាពយន្ត​ប្រមាណ​១០​រឿង​រួចមកហើយ ។ បើទោះបីជា​មិនទាន់បាន​សម្តែង​ក្នុង​តំណែង​តួឯក​ក៏ដោយ​ក៏​សិល្បករ​រូបនេះ​នៅ​មិនទាន់​បោះបង់ចោល​ក្តី​សុ​បិ​ន្ត​របស់ខ្លួន​នៅឡើយ​។ ក្រៅពី​ការងារ​សម្តែង តារា​រូបនេះ​បាន​ប្រឡូក​ការងារ​ជាច្រើន​ជាមួយនឹង​វិស័យ​សិល្បៈ​ដូចជា​ការងារ​ជា​ពិធីករ ការបង្ហាញ​ម៉ូត និង​ច្រៀង​ជាដើម​ហើយ​លោក​រំពឹងថា​ការងារ​ទាំងនេះ​នឹង​កាន់តែ​រីកចម្រើន​សម្រាប់​ឆ្នាំ​ថ្មី​នេះ​។​

​តារា​ចំណូល​ថ្មី​មាន​ប្រភព​មកពី​ខេត្តបន្ទាយមានជ័យ​រូបនេះ​បន្តថា​បើទោះជា​លោក​មាន​ឈាមជ័រ​ជា​អ្នកសិល្បៈ​បែបណា​ក៍លោក​មិនដែល​យកឈ្មោះ​លោកយាយ​ទៅ​ពឹង​អាស្រ័យ​គេ​សុំ​សម្តែង​ធ្វើជា​ខ្សែ​ទាក់ទាញ​នោះទេ​គឺ​ត្រូវ​ពឹង​ទៅលើ​សមត្ថភាព​ខ្លួនឯង​ប៉ុណ្ណោះ​៕

182588

 

 

 

 

 

657315gvfcd-

 

 

 

 

 

 

 

 

 

 

38456