អគ្គិភ័យឆាបឆេះ​លំនៅដ្ឋាន​ពលរដ្ឋ​២​ខ្នង និង​២​ខ្នង​ទៀត​ខូចខាត​បន្តិចបន្តួច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 February, 2016 ក+ ក-

​ដោ​យ៖ អ  វឹង​
កោះកុង​៖ អគ្គិភ័យ​បាន​បំផ្លាញ​ផ្ទះ ប្រជាពលរដ្ឋ​អស់​ចំនួន​៤​ខ្នង ២​ខ្នង​ត្រូវ​អគ្គិភ័យ​បំផ្លាញ​ទាំងស្រុង គ្មាន​សល់​អ្វី​បន្តិច ហើយ​២​ខ្នង​ទៀត​ខូចខាត​បន្តិចបន្តួច ដោយសារ​ប្រជាពលរដ្ឋ​ជិតខាង ជួយ​ពន្លត់​ទាន់ពេលវេលា​។​ហេតុការណ៍​ឆេះ​នេះ​បាន​កើតឡើង​នៅ​ម៉ោង ៤៖៣០​នាទី ល្ងាច​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០១៦ ស្ថិតនៅ​ភូមិ​២​ឃុំ​ប៉ាក់​ខ្លង ស្រុក​មណ្ឌលសីមា ខេត្តកោះកុង​។​

​លោក សំ ឃិត​វៀន ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹងថា បើតាម​ការស៊ើបអង្កេត របស់​សមត្ថកិច្ច​ជំនាញ និង​សាក្សី​នៅ​ជិតខាង បាន​និយាយថា ករណី​អគ្គីភ័យ​នេះ​គឺ​បណ្តាលមកពី​ផ្ទុះ​កំប៉ុង​ហ្គាស ដែល​ម្ចាស់ផ្ទះ​ដាក់​ដាំទឹក​និង​ដាំបាយ ទុកចោល ហើយ​ម្ចាស់​មិន​នៅ ទើប​បណ្តាល​ឲ្យ​ផ្ទុះ​ឆាបឆេះ​តែម្តង​។ ផ្ទះ​ដែល​ឆេះ​ខ្ទេច​គ្មាន​សល់​អី្វ​នោះ គឺ​ផ្ទះ​ឈើ​ប្រក​ស័ង្កសី​ជាប់​ជញ្ជាំង​គ្នា​។​

​លោកស្នងការ​បន្តទៀត​ថា សម្ភារៈ​ក្នុងផ្ទះ​យក​មិនទាន់ ព្រោះ​នៅ​ចំណុច​កើត គឺ​ស្ថិតនៅ​លើទឹក តាម​មាត់​ព្រែក​នេះ​ជាហេតុ​មួយ​ក្នុង​ជួយប្រមូល​សម្ភារៈ​ពួកគាត់ ហើយ​ខាង​រថយន្ត​ពន្លត់ អគ្គីភ័យ​ពិបាក​ចូល តែ​ការ​ពន្លត់​ទាន់​ពេលនេះ គឺ​កម្លាំង​សមត្ថកិច្ច​រួមសហការ​ណ៍​ជាមួយ​ប្រជាពលរដ្ឋ​និង​សហ​ការណ៍​ជា​ប្រជា​នេសាទ​ដែលមាន​ទូក​បាន​ជួយ​បាញ់​ពន្លត់​ទាន់ពេលវេលា​ទើប​មិន​រៀលដាល​ឆេះ​បន្ត​។​លោក សំ ឃិត​វៀន បញ្ជាក់​បន្ថែមទៀតថា​លំនៅដ្ឋាន​ដែល​អគ្គីភ័យ​ឆាបឆេះ​ទាំង​ស្រុក ទី​១-​ឈ្មោះ អ៉ឹ​ម មួយ អាយុ ២១​ឆ្នាំ មាន​សមាជិក​ចំនួន ៣​នាក់​, ទី​២​ឈ្មោះ គង់នៅ​អាយុ​៥៣​ឆ្នាំមាន​សមាជិក​ចំនួន​៩​នាក់​។ ឯ​ពី​ខ្នង​ទៀត ទី​១-​ឈ្មោះ អ៊ឺ​ម ចាន់​ដា​រ៉ា អាយុ ៤៥​ឆ្នាំមាន​សមាជិក​ចំនួន​៦​នាក់​ខូចខាត​តិចតួច​ហើយ​ម្ចាស់ផ្ទះ​ម្នាក់ទៀត​ដែល​ខូចខាត​តិចជាង​នោះ​ពុំបាន​ទទួល​ឈ្មោះ​ទេ​។​ជាមួយគ្នា​លោកស្នងការ​សូម​ឲ្យ​ប្រជាពលរដ្ឋ​មានការ​ប្រុងប្រយ័ត្ន​ឲ្យ​បាន​ខ្ពស់​ចំពោះ​អគ្គីភ័យ​នៅ​ភ្លាមនោះ​ក្រោយ ពី​ជួយ​ពន្លត់អគ្គីភ័យ លោក ហាក់ ឡេង អភិបាលស្រុក​មណ្ឌលសីមា​បាន​ពាំ​នាំនូវ​អំណោយ​របស់ អនុសាខា​កាកបាទក្រហម​ក​ម្ព​ជា មានដូចជា អង្ករ​ចំនួន ១​បាវ មី ស្ករស សម្ភារៈ គ្រឿងឧបភោគ​មួយចំនួន និង​ថវិកា​ផ្ទាល់ខ្លួន​របស់លោក ប៊ុន លើ​ត អភិបាលខេត្ត​កោះកុង ចំនួន ២០០​ដុល្លារ ជូន​ដល់​គ្រួសារ​រងគ្រោះ ចំនួន​២​គ្រួសារ ដើម្បី​ស្រាយ​ជីវភាព​នាពេល​យប់​នេះ​។​

​លោក ហាក់ ឡេង បាន​បន្តថា អំណោយ​ទាំងនេះ វា​តិចតួច​មែន តែ​វា​អាចជួយ​ដោះស្រាយ ក្នុង​ជីវភាព​គ្រួ​សារបាន​មួយគ្រា​ភ្លាម​ដែរ​។ លោ​កថា​ថ្នាក់​ដឹង​នាំ ទាំងអស់គ្នា​តែងតែ យកចិត្ត​ទុក្ខ​ដាក់ ទៅ​ប្រជាពលរដ្ឋ ដោយ​មិន​គិតពី​និន្នាការ​នយោបាយ​ឡើយ មិន​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ​ឡើយ ឲ្យ​តែ​ប្រជាពលរដ្ឋ មាន​ឧបហេតុ នូវ​គ្រោះមហន្តរាយ ណាមួយ​ទោះ​ជិត ឬ​ឆ្ងាយ ថ្នាក់ដឹកនាំ​តែ​ចុះ​ដល់​ទីនោះ​ភ្លាម​៕

395214738987364258356842137965213