ស្ត្រី​ថៃ​ម្នាក់​ប្រកា​សរក​ប្តី​ដែល​បាត់​ខ្លួន​ពេល​ចូល​លេងល្បែង​នៅកាស៊ីណូ​ប៉ោយប៉ែត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 21 February, 2016 ក+ ក-

 

​ដោយ​៖ ស សាម​

ប្រទេស​ថៃ​៖​ស្ត្រី​ជា​ភរិយា​ជនជាតិ​ថៃ​ម្នាក់​បានប្រកាស ស្វែងរក​ស្វាមី​ដែល​បាន​បាត់​ខ្លួន​ជាច្រើន​ថ្ងៃ ខណៈ​រួម​ដំណើរ​ជាមួយ​មិត្ត​ភ័ក្តិ​ចូល មកលេង​ល្បែង​កាស៊ីណូ​ក្នុង​ក្រុង​ប៉ោយប៉ែត ប្រទេស​កម្ពុជា ។​

មាន​សេចក្ដីរាយការណ៍​ព័​ត​៌មាន​ពី​ប្រទេស​ថៃ បាន​ឲ្យ​ដឹងថា​÷ នៅ​ថ្ងៃទី​២០ ខែកុម្ភៈ ឆ្នាំ​២០១៦​នេះ មាន​អ្នកជំនួញ​ជនជាតិ​ថៃ​ម្នាក់​ត្រូវបាន​គេ​ចាប់​ជម្រិត​នៅក្នុង​កាស៊ីណូ​ឡៃ​លីង ប្លា​មីង​កូ នៅ​ក្រុង​ប៉ោយប៉ែត នៃ​ប្រទេស​កម្ពុជា នៅ​មិនទាន់​ដឹង​ជោគវាសនា​យ៉ាងណា នោះ​នៅឡើយ​ទេ ។

នៅវេលា​ម៉ោង ១០;៣០​នាទី ព្រឹក​ថ្ងៃទី​២០ ខែកុម្ភៈ លោក និ​វឌ្ឍន៍ ហា​ប្រា​សព ក្រុមប្រឹក្សា ឃុំ​តាប​ផា​យ៉ា ខេត្ត​ស្រះកែវ ប្រទេស​ថៃ បានទទួល​ការពឹង​ពាក់​ពី​ស្ត្រី​ថៃ​ឈ្មោះ វ​រ៉ា​ផន នូ​ចម្រើន កុល ជា​ភរិយា របស់លោក សំនឹក ចាក់​រុន ជីន​សៀ ដែល​សង្ស័យ​មាន​គេ​ចាប់​ជម្រិត​នៅក្នុង​កាស៊ីណូ ក្រុង​ប៉ោយប៉ែត ប្រទេស​កម្ពុជា និង​បាន​ទំនាក់ទំនង​មក​អ្នកសារព័ត៌មាន អាស៊ាន ដោយ​បញ្ជាក់​ឲ្យ​ដឹងថា​÷ កាលពី​ថ្ងៃទី​១៣ ឥ​ខែកុម្ភៈ ឆ្នាំ​២០១៦ វេលា​ម៉ោង ១៩;៣០​នាទី លោក​សំនឹក បាន​ចាក​ចេញពី​កាស៊ីណូ ឡៃ​លីង ប្លា​មីង​កូ ដោយ​ជិះ​ម៉ូតូ ទៅ​ទទួលទាន អាហារ​នៅ ភោ​ជនី​ដ្ឋា​ន ចេក​វ៉ាន់​។ ដោយ​ទទួល​ព័​ត៍​មាន​ថា លោក អា​រុន វង់​សាក់ បាន​ទូរស័ព្ទ​ឲ្យ​ទៅ​ទទួលទាន​អាហារ​នៅ​ទីនោះ បន្ទាប់មក​មាន​នារី​២​នាក់​បាន​នាំ​លោក សំនឹក ពី​ភោជនីយដ្ឋាន​ខាងលើ​ជិះ​រថយន្ត​ម៉ាក​កា​ម៉ា​រី​មួយគ្រឿង ពណ៌​ខៀវចាស់ ចេញ​ទៅដោយ​មិនដឹង​គោលដៅ ។​

ពេលនោះ​ភរិយា​បាន​ព្យាយាម​ទូរ​ស័​ព្ធ​តាមរយៈ​លេខ ០៨១ ៧៨ ១៧ ៥៣៤ តែ​គ្មាន​អ្នកទទួល រហូតមកដល់ ម៉ោង​០១;00​នាទី រសៀល​ថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ​២០១៦ ភរិយា​លោក សំនឹក បាន​ទូរ​សព្ទ័​ទាក់ទង​ម្ដងទៀត ឮ​សម្លេង​នារី​ខ្មែរ​ជា​អ្នកទទួល​ទូរស័ព្ទ​ដោយ​ប្រាប់ថា លោក សំនឹក មិន​ទំនេរ​ទេ បន្ទាប់មក​ឮ​សម្លេង​ស្រែកថា​ឲ្យ​បិទ​ទូរស័ព្ទ ចាប់តាំងពី​ពេលនោះ​មក​មិនអាច ទាក់ទង​បាន ។

ក្រោយ​ការ ត្រួត​ពិ​និ​ត្ត តាម​ប្រព​ន្ធ័ AIS ដឹងថា បរិវេណ​ដែល ទទួល​ទូរ​សព្ទ័​នៅ ហ្គោ​ដិ​ន ផាក់​ឃី​ង ក្នុង​កាស៊ីណូ ក្រុង​ប៉ោយប៉ែត ។​ដោយ​ខ្លាច ស្វា​ម៉ី​មាន​គ្រោះថ្នាក់​ទើប​មក​ទាក់ទង សហ​ព​ន្ធ័​ផ្សព្វផ្សាយ​ព័ត៌មាន អាស៊ាន ប្រចាំខេត្ត ស្រះកែវ នឹង​អ្នក​សា​ព័​ត៍​មាន​កម្ពុជា​ឲ្យ​ជួយ​ចុះផ្សាយ​បើសិនជា​ជួប ឬក៏​ដឹង​ដំណឹង​នេះ សូមជួយ​ផ្ដល់ដំណឹង​ទៅ​ភរិយា​លោក សំនឹក ផង ។

​ប្រធាន​ក្រុម ប្រឹក្សា​ឃុំ តាប​ផា​យ៉ា ខេត្ត​ស្រះកែវ បាន​និយាយថា ការបាត់​ខ្លួន​របស់លោក សំនឹក ពេលនេះ សង្ស័យថា លោក សំនឹក រួម​ដំណើរ ជាមួយ​លោក អា​រុន​វង់​សាក់ មាន​ទីលំនៅ ផ្ទះ​លេខ​១០៩ ផ្លូវ​បាង​មាត្រា​២៣ ខណ្ឌ​បាង​ណា ទីក្រុង​បាងកក ។ ពីព្រោះ​លោក អា​រុន​វង់​សាក់ នឹង​លោក សំនឹក មាន​ភាគហ៊ុន​ជួល​តុ​ល្បែង​ក្នុង​កាស៊ីណូ ប្លា​មីង​កូ ជាមួយគ្នា​ដោយ​លោក សំនឹក មាន​ភាគហ៊ុន ៤០% ។​

​បន្ទាប់មកទៀត​ភរិយា​របស់លោក សំនឹក បានដាក់​ពាក្យបណ្ដឹង ទៅ​សមត្ថកិច្ច ពោង​ណាំ​រ៉​ន ក្នុង​ខេត្ត​ចាន់​បុរី ប៉ុន្តែ​សំណុំរឿង​មិនត្រូវ​បាន​គេ​ជួយ​ចាត់ការ​ឲ្យ​ទេ ។​

រហូតមកដល់​ថ្ងៃទី​១៨ ខែកុម្ភៈ ឆ្នាំ​២០១៦ ទើប​មក​ដាក់​ពាក្យបណ្ដឹង ម​ត្ថ​កិច្ចខ្ល​ង​លឹក​ស្រុក​អារញ្ញ ខេត្ត​ស្រះកែវ ដើម្បី​ជួយ​ស្វែងរក​ស្វា​ម៉ី​របស់​នាង​ផង ។​

ទោះជា​យ៉ាងណាក៏ដោយ ក៏​មកដល់​ថ្ងៃទី​២១ ខែកុម្ភៈ នេះ​ស្ត្រី​ជនជាតិ​ថៃ​ដែល​ស្វះស្វែង តាមរក​ប្តី​នោះ នៅ​មិនទាន់​ទទួល បាន​នូវ​ព័ត៌មាន​ពី​ប្តី​របស់ខ្លួន​នៅឡើយ​ទេ​៕

331188