វាយប្រហារ​តាម​អាកាស​របស់​អា​រ៉ា​ប៊ី​សា​អូឌីត​សម្លាប់​សមាជិក​អាល់​កៃ​ដា​ជាង​៨០០​នាក់​នៅ​យ៉េ​មែន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 April, 2016 ក+ ក-

អា​រ៉ា​ប៊ី​សា​អូឌីត​៖​សមាជិក​នៃ​បណ្តាញភេរវកម្ម​អាល់​កៃ​ដា​ជាង​៨០០​នាក់​នៅក្នុង​ប្រទេស​យ៉េ​មែន​ត្រូវបាន​កងកម្លាំង​សម្ព័ន្ធមិត្ត​អារ៉ាប់​ដឹកនាំ​ដោយ​ប្រទេស​អា​រ៉ា​ប៊ី​សា​អូឌីត​សម្លាប់​ក្នុងការ​វាយប្រហារ​តាម​អាកាស​។​
​យោងតាម​សារព័ត៌មាន​ស៊ិន​ហួរ​ចេញផ្សាយ​ថា កងកម្លាំង​ចំរុះ​ដឹកនាំ​ដោយ​ទ័ពអាកាស​របស់​អា​រ៉ា​ប៊ី សា​អូឌីត បានចេញ​ប្រតិបត្តិការ​នៅ​រយៈពេល កន្លងមកនេះ ដោយបាន​សម្លាប់​សមាជិក​អាល់​កៃ​ដា និង​មេដឹកនាំ​ជួរមុខ​មួយ ចំនួន​ផងដែរ​សរុប​ជាង ៨០០​នាក់​។ នេះ​ជា​លទ្ធផល​ធំ​មួយ ដែល​អា​រ៉ា​ប៊ី សា​អូឌីត លើកឡើងថា​ជាការ​សម្រួល​ឲ្យ​រដ្ឋាភិបាល​ថ្មី ឡើងកាន់​អំណាច​ដោយ​ស្របច្បាប់ និង​អនុញ្ញាត​ឲ្យ​ក្រុម​ផ្តល់ជំនួយ​មនុស្សធម៌​ចូលមក​កាន់​ប្រទេស​អាហ្វ្រិក​ខាងកើត​មួយ​នេះ ដោយ​សុវត្ថិភាព​។​
​គួរ​បញ្ជាក់ថា កងកម្លាំង​ចំរុះ​ខាងលើនេះ បាន​ចងសម្ព័ន្ធ​គ្នា​កាលពី​ខែមីនា ឆ្នាំមុន​ដើម្បី​ប្រយុទ្ធប្រឆាំង នឹង​ក្រុម​ឧទ្ទាម ហួ​ទី ដែល​បាន​ចុះចូល​នឹង​ក្រុម​អាល់​កៃ​ដា និង​បាន​បង្ក​អស្ថិរភាព​យ៉ាងខ្លាំង​នៅ​យ៉េ​មែន ជាពិសេស​ពួកគេ​បាន​រារាំង​ដល់ ការឡើង​កាន់តំណែងរ​បស់​រដ្ឋាភិបាល​ថ្មី ដែល​បានមកពី​ការបោះឆ្នោត​៕

ba6b827bd35c4cb1fe6e1997b28526f77fb5fc90