ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​ប្រទេស​ន័​រវេ​ស​សម្លាប់​មនុស្ស​១៣​នាក់
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 May, 2016 ក+ ក-

​ន័​រវេ​ស​៖​យ៉ាងហោចណាស់​មនុស្ស​១៣​នាក់​បាន​ស្លាប់​ក្នុង​ឧបទ្ទវហេតុ​ធ្លាក់​ឧទ្ធម្ភាគចក្រ​នៅ​ភាគ​ខាងលិច​នៃ​ទីក្រុង Bergen ប្រទេស​ន័​រវេ​ស​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​សារព័ត៌មាន Sky News​។​
​ក្រុម​អ្នកជំនាញ និង​ក្រុមហ៊ុន Super Puma ជា​ម្ចាស់​ឧទ្ធម្ភាគចក្រ បានបញ្ជាក់​នៅក្នុង​របា​យ​ការណ៍​ផ្លូវការ​មួយ​ថា ឧទ្ធម្ភាគចក្រ​នោះ​មាន​បញ្ហា​បច្ចេកទេស មុនពេល​ហោះហើរ​៣​ថ្ងៃ ។ របាយការណ៍​បាន​ដដែល​បន្ថែមថា ឧទ្ធម្ភាគចក្រ​នោះ មាន​កើតមាន​បញ្ហា​បច្ចេកទេស​តាំងពី​ថ្ងៃ​អង្គារ ប៉ុន្តែ​ត្រូវបាន​ក្រុម​ជំនាញ​ផ្លាស់ប្ដូរ​គ្រឿងបន្លាស់ និង​ធ្វើការ​ហោះហើរ​សាកល្បង​ជាច្រើនលើក និង​គ្មាន​បញ្ហា​កើត​អ្វី​នោះទេ ប៉ុន្តែ​នៅ​សុក្រ ក៏​កើតមាន​ករណី​ផ្ទុះ​ចេះ និង​ធ្លាក់​នៅក្បែរ​ទីក្រុង Bergen តែម្ដង ដោយបាន​សម្លាប់​មនុស្ស ១៣​នាក់​៕

2016-04-29t121418z-1504492392-s1aetbdtkcab-rtrmadp-3-norway-crash-1-589x442eurocopter-as332-l2-super-puma-hong-kong-1-589x442