ក្រុម ISIS អាចនឹងវាយប្រហារបន្ថែមទៀតនៅក្នុងប្រទេសប៊ែលហ្សិក
ប៊ែលហ្ស៊ិក៖ប្រធានភា្នក់ងារសន្តិសុខប្រទេសប៊ែលហ្ស៊ិក លោក Jaak Raes បានថ្លែងថា ក្រុមឧទ្ទាមរដ្ឋឥស្លាម ISIS អាចនឹងបើកការវាយប្រហារភេរវកម្មជាថ្មីម្តងទៀតនៅក្នុងប្រទេសប៊ែលហ្ស៊ិក។ នេះបើតាមសារព័ត៌មានស៊ិនហួ។
លោក Jaak Raes បានបញ្ជាក់ថា ក្រុម ISIS ពេលខ្លះបានធ្វើឲ្យយើងដេកមិនលក់ ហើយនៅក្នុងរយៈពេលយូរ យើងរំពឹងថា យើងអាចទទួលការវាយប្រហារ បន្ថែមទៀត ពីក្រុមភេរវកម្មមួយនេះ។ ទោះជាយ៉ាងណាប្រធានភ្នាក់សន្តិសុខរូបនេះព្រមានប្រឆាំងទៅនឹងការកើនឡើងនៃទង្វើនេះផងដែរ៕