អនុសាខា​ក​ក្រក​ខណ្ឌដង្កោ​ចែក​អំណោយ​ដល់​ទុរគតជន និង​ស្ត្រី​ទើប​ឆ្លងទន្លេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 May, 2016 ក+ ក-

​ភ្នំពេញ​៖នៅ​ព្រឹក​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៦ អនុសាខា​កាកបាទក្រហមកម្ពុជា ខណ្ឌដង្កោ ដឹកនាំ​ដោយ លោក នុត ពុធ​ដា​រ៉ា ប្រធានកិត្តិយស​អនុសាខា បាន​ចុះសាកសួរ​សុខទុក្ខ និង​នាំយក​អំណោយ​មនុស្សធម៌​របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា​ទៅ​ចែកជូន​ដល់​ចាស់ជរា​គ្មាន​ទីពឹង ប្រជាពលរដ្ឋ​មាន​ជីវភាព​ខ្វះខាត និង​ស្ត្រី​ទើប​ឆ្លងទន្លេ​រួច ចំនួន ២០​គ្រួសារ នៅ​ភូមិ​ម័ល សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​
​មានប្រសាសន៍​នាឱកាស​នោះ លោក​ប្រធានកិត្តិយស​អនុសាខា បានលើកឡើង​ពី​ការយកចិត្តទុកដាក់​គិតគូរ​ខ្ពស់​ដល់​សុខទុក្ខ​ប្រជាពលរដ្ឋ​យើង​នៅតាម​មូលដ្ឋាន​ពី​សំណាក់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដោយ​មិន​ប្រកាន់​ពី​និន្នាការ​នយោបាយ ជាតិ​សាសន៍ សាសនា វណ្ណៈ ពណ៌ សម្បុរ​អ្វី​ទាំងអស់ ពោល គឺ​ទីណា​
​មានការ​លំបាក​ទីនោះ​មាន​កាកបាទក្រហមកម្ពុជា​។
​លោក នុត ពុធ​ដា​រ៉ា ក៏បាន​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់ សូម​គោរព​ច្បាប់​ចរាចរណ៍​ឱ្យបាន​ខ្ជាប់ខ្ជួន និង​ចាក​ឆ្ងាយ​ពី​ការប្រើប្រាស់​គ្រឿងញៀន​។ លោក​បញ្ជាក់ថា ចំពោះ​ស្ត្រី​មាន​ផ្ទៃពោះ និង​ស្ត្រី​ផ្ទុកមេរោគ​អេដស៍​មានផ្ទះ​ពោះ សូម​ទៅពិនិត្យ​សុខភាព​ឲ្យ​បាន​ទៀងទាត់​នៅ​មន្ទីរពេទ្យ ឬ​មណ្ឌល​សុខភាព​តាម​កាលកំណត់​របស់​គ្រូពេទ្យ​ដើម្បី​ចូលរួម​កាត់បន្ថយ​អត្រា​មរណ​មាតា និង​ទារក និង​ដើម្បី​ការពារ​ការឆ្លង​មេរោគ​អេដស៍​ពី​មាតា​ទៅ​ទារក​ផងដែរ​។ ជាពិសេស​សូម​បងប្អូន​ទាំងអស់​ថែរក្សា​ទឹក​ទុក​សម្រាប់​ផ្គត់ផ្គង់​ការប្រើប្រាស់​ប្រចាំថ្ងៃ ព្រោះ រដូវប្រាំង​ឆ្នាំនេះ មាន​ភាព​ក្តៅ​ខ្លាំង និង​មាន​ការខ្វះ​ខាត់​ទឹក​ប្រើប្រាស់​ក្នុង​តំបន់​មួយចំនួន​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​រប​ស់​យើង​។​
​អំណោយ​ដែល​ផ្តល់ជូន​ក្នុង​គ្រួសារ​នីមួយៗ​ទទួលបាន​៖ អង្ករ ៣០ គីឡូក្រាម មី​យើង ១​កេស ត្រីខ ១០ ក​ប៉ុង ឃី​ត ១(​សារុង​១ មុង​១ ភួយ​១ ក្រមា​១) ថវិកា​៣០.០០០​រៀល​៕

index351264