ប្រទះឃើញ​គ្រាប់មីន​នាំគ្នា​យកមក​បោក​លេង​ផ្ទុះ​ស្លាប់​២​នាក់ របួសធ្ងន់​ម្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 6 May, 2016 ក+ ក-

​ខេត្ត​ឧ​ត្ត​រ​មានជ័យ​៖​ក្រុម​ក្មេងឃ្វាលគោ​មួយក្រុម មាន​គ្នា​៣​នាក់ បាន​ដើរ​ឃ្វាលគោ នៅ​ចំណុច​វាលស្រែ​ក៏​ប្រទះឃើញ​គ្រាប់ មិន​ស្គាល់​ម៉ាក សល់​ពី​សម័យ​សង្គ្រាម យកមក​បោក​លេង បណ្តាលឱ្យ​ផ្ទុះ​ស្លាប់ មនុស្ស​២​នាក់ និង​របួសធ្ងន់​ម្នាក់​។ ហេតុការណ៍​នេះ​កើតឡើង​នៅ​ថ្ងៃត្រង់ ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៦​នេះ នៅ​ចំណុច​វាលស្រែ​ខាងកើត ភូមិក​ណ្តែ​ក សង្កាត់​សំរោង ក្រុង​សំរោង​។
​ស្នងការ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ម៉ែន លី បាន​ប្រាប់ថា ក្មេងឃ្វាលគោ​ទី​១-​ឈ្មោះ សៀង លី ភេទ​ប្រុស អាយុ​១២​ឆ្នាំ រស់នៅ​ភូមិក​ណ្តែ​ក សង្កាត់​-​ក្រុង​សំរោង (​ស្លាប់​នៅ​កន្លែងកើតហេតុ​), ទី​២-​ឈ្មោះ ចាន់ សាន់ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រស់នៅ​ភូមិក​ណ្តែ​ក សង្កាត់​-​ក្រុង​សំរោង (​ស្លាប់​នៅ​កន្លែងកើតហេតុ​) និង​ទី​៣ ឈ្មោះ ទុយ ចំរើន ភេទ​ប្រុស អាយុ​១៥​ឆ្នាំ រស់នៅ​ភូមិក​ណ្តែ​ក សង្កាត់​-​ក្រុង​សំរោង (​របួសធ្ងន់​បញ្ជូនទៅ សង្គ្រោះ​នៅ​មន្ទី​ពេទ្យ​)​។​
​លោកស្នងការ​បញ្ជាក់ថា ក្រោយពី​កើតហេតុ​សមត្ថកិច្ច​បាន​ចុះទៅ​កន្លែង​កើត និង​សង្គ្រោះ​ដល់​ក្មេងរងគ្រោះ ទៅកាន់​មន្ទីរពេទ្យ​។ រីឯ​ក្មេង​ស្លាប់បាត់​បង់ជីវិត ត្រូវបាន​ក្រុមគ្រួសារ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

fn-2016-05-06-13-52-19-6fn-2016-05-06-13-52-19-9fn-2016-05-06-13-52-19-7fn-2016-05-06-13-52-19-1