រថយន្ត​ឡើង​ចំណោត​មិន​រួច​រថយន្ត​រអិល​ថយក្រោយ ក្រឡាប់​កិន​អ្នកបើក​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 7 May, 2016 ក+ ក-

​ខេត្តកណ្តាល​៖​បុរស​អ្នកបើករថយន្ត​កែច្នៃ​ដឹក​ខ្សាច់​លក់​តាម​ផ្ទះ​ម្នាក់​បាន​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង គ្រា​ដែល​បើករថយន្ត​ដឹក​ខ្សាច់​ឡើង​ចំណោត​មិន​រួច​រអិល​ថយក្រោយ​ក្រឡាប់​សង្កាត់​។ ហេតុការណ៍​នេះ​កើតឡើង​នៅវេលា​ម៉ោង​១៥ និង​៣០ ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្លូវ​ស្កា ភូមិ​ព្រែក​ចារ ឃុំ​សំបួរ ស្រុក​ល្វាឯម ខេត្តកណ្តាល ។
​ជនរងគ្រោះ -​ឈ្នោះ ថា ថុល ភេទ​ប្រុស អាយុ ប្រហែល ៣៧​ឆ្នាំ មុខរបរ ស៊ីឈ្នួល​បើកឡាន​កែច្នៃ​ដឹក​ដី​លក់​តាម​ផ្ទះ (០១​នាក់​ស្លាប់​) ,​មាន​ស្រុកកំណើត​នៅ​ខេត្តតាកែវ​។ បច្ចុប្បន្ន នៅ​ភូមិ​បឹង​ផ្សោត​ឃុំ​ពាម​មានជ័យ ស្រុក​ពាម​រ៍ ខេត្តព្រៃវែង និង​មាន​ប្រពន្ធ ឈ្មោះ គង់ ស៊ីថា រស់នៅ​ភូមិ​បឹង​ផ្សោត ស្រុក​ពាម​រ៍​ខេត្ត​ព្រៃ​វ​វែង មុខរបរ​កម្មករ កាត់ដេរ ។​
​នៅ​ថ្ងៃកើតហេតុ​ខាងលើ​ជនរងគ្រោះ​បាន​បើកឡាន​កែច្នៃ​ដឹក​ខ្សាច់​ពី​មាត់ទន្លេ​យកទៅលក់​តាម​ផ្ទះ​ពេល​បើក​មកដល់​ចំណុចកើតហេតុ​បាន​បើក​ឡើងលើ​ផ្លូវធំ​ឡាន (​អក​ហ្ស៊ើ​) ឡើង​មិន​រួច ថយ​មក​ក្រោយ ជនរងគ្រោះ​បានជា​ន់​ហ្រែ្គ​រ​បន្ថែម​ធ្វើអោយ ឡាន​វិល​ទទឹងផ្លូវ​ផ្អៀង​ក្រឡាប់​បោក​ជនរងគ្រោះ​និង​ចិញ្ចើមផ្លូវ​ហើយ​ឡាន​បាន​សង្កត់ពីលើ​ជនរងគ្រោះ​ចំពាក់​កណ្ដាល​ខ្លួន និង​ជើង​បណ្ដាលអោយ​ស្លាប់​នៅ​កន្លែងកើតហេតុ​ភ្លាមៗ ។ ក្រោយពី​ពិនិត្យ​រួច​សមត្ថកិច្ច​បានប្រគល់​សាកសព​ជូន​គ្រួសារ​ជនរងគ្រោះ​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

Pl-New-Copyrights-81

Pl-New-Copyrights1-62