ខេត្តសៀមរាប៖ក្រុមតំណាងយុវជន និស្សិតរបស់លោក ស្រី ចំរើន បានតាមរំខានលោក កឹម សុខា ដល់ខេត្តសៀមរាបដើម្បីតាមសួរនាំ និងទាមទារឲ្យលោក កឹម សុខា បកស្រាយការពិតជុំវិញរឿងអាស្រូវផ្លូវភេទរបស់ខ្លួននៅព្រឹកថ្ងៃទី០៧ ខែឧសភា ឆ្នាំ២០១៦នេះ គ្រាដែលប្រធានស្តីទីគណបក្ស សង្គ្រោះជាតិរូបនេះ បានអញ្ជើញក្នុងពិធី ប្រកាសសុពលភាពថ្នាក់ដឹកនាំ គណបក្សប្រចាំខេត្តសៀមរាប។
គួរបញ្ជាក់ថា ពីម្សិលមិញ លោក ស្រី ចំរើន តំណាងឱ្យយុវជន និងនិស្សិតមួយចំនួន បានសម្រេចប្តឹងលោក កឹម សុខា ដោយចោទថា បានឱ្យសកម្មជន និងអង្គរក្សរបស់លោក កឹម សុខា បានប្រើអំពើហិង្សាលើក្រុមនិស្សិត បណ្តាលឱ្យមនុស្ស៥នាក់រងរបួស នៅខាងមុខ វេទិកាសាធារណៈរបស់ CNRP នៅខេត្តកំពង់ធំ គ្រាដែលក្រុមនិស្សិតនិងយុវជន ប្រមាណ៣០នាក់ លើកគ្នាទៅតវ៉ាឱ្យ លោក កឹម សុខា ដែលកំពុងធ្វើវេទិកា និងប្រកាសសុពលភាពថ្នាក់ដឹកនាំខេត្ត បំភ្លឺរឿងអាស្រូវ ជាមួយនឹងកញ្ញា ខុម ចាន់តារ៉ាទី ហៅស្រីមុំ៕
លោក ស្រី ចំរើន នាំសមាជិកតាមរំខានលោក កឹម សុខា ដល់ខេត្តសៀមរាបព្រឹកនេះ