គណៈបញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ​វាយកម្ទេច​ទូ​ហ្គេម​ច្រើន​ទូ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 11 May, 2016 ក+ ក-

​ភ្នំពេញ​៖​កាលពី​ព្រឹក​ថ្ងៃទី​១១ ខែឧសភា ឆ្នាំ​២០១៦ នេះ​សាលាខណ្ឌ​ខណ្ឌមានជ័យ​ដែល​ដឹកនាំ ដោយ​លោក ពេជ្រ កែវ​មុន្នី អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ បានធ្វើ​ពិធី​វាយកំទ្ទេច​ទូ​ហ្គេម​ប្រភេទ​ទូ​ហ្គេម​បាញ់​ត្រី​ចំនួន​៨​ទូ​ដែល​គណៈបញ្ជាការ​ចុះ​ប្រតិបត្តិ​ការបង្ក្រាប​កន្លង​មកនេះ​។​
លោក ពេជ្រ កែវ​មុន្នី អភិបាលខណ្ឌ​មានជ័យ​បាន​មានប្រសាសន៍ថា ដើម្បី​លុបបំបាត់​ល្បែងស៊ីសង​ក្នុង​មូលដ្ឋាន​ស្របតាម​គោលនយោបាយ​ភូមិ​-​សង្កាត់​មាន​សុវត្ថិភាព និង​ដើម្បី​រក្សា​សន្ដិសុខ សណ្ដាប់ធ្នាប់​ឱ្យបាន​ល្អ​ផងដែរ​នោះ សាលាខណ្ឌ​មាន​ជ​យ័​បាន​វាយកម្ទេច​ទូ​ហ្គេម​ប្រភេទ​ល្បែងស៊ីសង​ប្រភេទ​ហ្គេម​បាញ់​ត្រី​ចំនួន​៨​ទូ ដែល​គ្មាន​ច្បាប់​អនុញ្ញាត ត្រូវបាន​វាយកម្ទេច ។​
លោក ពេជ្រ កែវ​មុន្នី អភិបាលខណ្ឌ​មានជ័យ​បាន​មានប្រសាសន៍​បន្តថា ទូ​ហេ្គ​ម​ទាំង​៨​ទូ​នេះ ត្រូវបាន​រឹបអូស​ពី​កន្លែង​ធើ្វ​អាជីវកម្ម​ខុសច្បាប់​ជាច្រើន​កន្លែង​នៅក្នុង​ខណ្ឌមានជ័យ ខណៈដែល​ពួកគេ​លួច​បើក​លេង​ទាំងយប់​ទាំង​ថ្ងៃ ដោយ​ពុំមាន​សុំ​ការអនុញ្ញាត​ពី​អាជ្ញាធរ​ដែនដី​នោះឡើយ​។​
គួរ​រំលឹក​ផងដែរ​ទូ​ហេ្គ​ម​ទាំងនេះ​គឺជា​ប្រភេទ​ហេ្គ​ម​ល្បែងស៊ីសង​ដែល​ធើ្វ​ប​ង្វ​ក់​សិស្សានុសិស្ស និង​យុវវ័យ​មួយចំនួន​លះបង់​ការសិក្សា​ចូលទៅ​លេង​ហេ្គ​ម ទាំង​នោះដែរ​បំផ្លាញ​លុយ ឬ​ទ្រព្យសម្បត្ដិ​របស់​អាណាព្យាបាល ។​
លើសពីនេះ​ទៀត​វា​បាន​ធើ្វ​ឱ្យមាន​ផលប៉ះពាល់​ដល់​សណ្ដាប់ធ្នាប់​សន្ដិសុខ​សង​ង្គ​ម​តាមរយៈ​លេង​ហេ្គ​ម​ចាញ់​អស់​លុយ ធើ្វ​ឱ្យ​សិស្សានុសិស្ស ឬ​យុវវ័យ​ទាំងនោះ​អាច​ប្រ​ព្រឹ​ត្ដ អំពើ​ដូចជា លួច ឆក់ ប្លន់ ដែរ​បង្ក​អសន្ដិសុខ​សង្គម​ជាដើម​៕

111111