រថយន្ត​ឡិច​ស៊ី​ស​បុក​ពន្លះ​ចេ​ត្តិ​យ៍​ខ្ទេច​មុខ​មួយ​ចំហៀង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 May, 2016 ក+ ក-

ខេត្តកំពត​៖​ប្តី​ប្រពន្ធ​មួយគូ​បើករថយន្ត​ឡិច​ស៊ី​ល Rx ៣៣០ មួយគ្រឿង​ក្នុង​ល្បឿន​លឿន​រេ​ចង្កូត​បុក​ចេ​ត្តិ​យ៍​បណ្តាល​ឲ្យ​ស្ត្រី​ជា​ប្រពន្ធ​រងរបួស​ធ្ងន់ និង​ប្តី​រងរបួស​ស្រាល រីឯ​រថយន្ត​រង​ការខូចខាត​មួយ​ចំហៀង​មុខ​។ ហេតុការណ៍​នេះ​កើតឡើង​កាលពី​រសៀល​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៦​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣៣​ស្ថិតក្នុង​ភូមិ​កោះ​ខ្លូត ឃុំ​កំពង់ត្រាច​ខាងកើត ស្រុក​កំពង់ត្រាច​ខេត្តកំពត​។​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​មួយ​បានកើត​ឡើង​រៀង​រថយន្ត ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។​
​តាម​ប្រភពពី​ប្រជាពលរដ្ឋ​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា មុនពេល​កើតហេតុ​ពួកគេ​បានឃើញ​ប្តី​ប្រពន្ធ​បើករថយន្ត​ម៉ាក​ឡិច​ស៊ី​ស​Rx330 ពាក់​ស្លាក់​លេខ​ភ្នំពេញ​2Y9219​យ៉ាង​លឿន​ក្នុង​គោលដៅ​ទៅ​ក្រុងភ្នំពេញ ស្រាប់តែ​មកដល់​ចំណុចកើតហេតុ​មិនដឹង​យ៉ាងម៉េច​ស្រាប់តែ​ឃើញ​រេ​ចង្កូត​ទៅបុក​ផ្ទប់​នឹង​ចេ​ត្តិ​យ៍​របស់​ប្រជាពលរដ្ឋ​យ៉ាង​ពេញទំហឹង បណ្តាលអោយ​រងរបួស​ធ្ងន់ និង​ស្រាល ដោយ​ស្ត្រី​ជា​ប្រពន្ធ​រងរបួស​ធ្ងន់ តែ​មិន​បណ្តាល​អ្នកផ្សេង​រងគ្រោះ​ឡើយ​។​ករណី​កើតហេតុ​ខាងលើនេះ​សមត្ថកិច្ច​នៅនឹងកន្លែង​កើតហេតុ​បញ្ជាក់​ប្រាប់ថា​:​បុរស់​បើករថយន្ត​ឈ្មោះ​ត្រាំ​ង ខាន់​ភេទ​ប្រុស អាយុ​៤៥​ឆ្នាំ​ជា​ជនជាតិ​វៀតណាម​ចំ​ណែ​ប្រពន្ធ​ឈ្មោះ​ដា វី​ភេទ​ស្រី អាយុ​២៩​ឆ្នាំ​ជនជាតិ​វៀតណាម​ដូចគ្នា បច្ចុប្បន្ន​ទាំងពីរ​នាក់​ប្តី​ប្រពន្ធ​ស្នាក់​អចិ​ន្ត្រៃ​ក្នុងប្រទេស​កម្ពុជា​ស្ថិតក្នុង​សង្កាត់​និរោធ ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ​។​
​ក្រោយពេល​កើតហេតុ​ជនរងគ្រោះ​ពី​នាក់​ប្តី​ប្រពន្ធ​ត្រូវ​រថយន្ត​សាមុយ​នៃ​មន្ទីរពេទ្យបង្អែក​ស្រុក​កំពង់ត្រាច​ដឹកយក​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម ឯ​រថយន្ត​ជនរងគ្រោះ​សមត្ថកិច្ច​ស្ទូច​យកទៅ​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ត្រាច​រង់ចាំ​ដោះស្រាយ​នៅពេល​ក្រោយ​៕

aed10af5-40e0-4f51-87ac-a30bd75ba1d53baee4b6-4bd6-4162-87c6-9915312cf1d46c7afaaa-4751-489e-be2c-4f1f3fe822cc