ឃាត់ខ្លួន​យុវជន​ម្នាក់​ក្រោយ​រំលោភ​នារី​ម្នាក់​បានសម្រេច​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 May, 2016 ក+ ក-

​ខេត្តពោធិ៍សាត់​៖​កម្លាំង​នគរបាល​ស្រុក​ក្រគរ​បាន​ព័ទ្ធចាប់​យុវជន​ម្នាក់​បាន​ភ្លាមៗ បន្ទាប់ពី​ទទួលបាន​ពាក្យបណ្ដឹង​នារី​រងគ្រោះ ពាក់ព័ន្ធ​ករណី​រំលោភ​បានសម្រេច​។​
​ហេតុការណ៍​នេះ​បានកើត​ឡើង នៅ​ព្រឹក​ថ្ងៃទី​១៥ ខែឧសភា ឆ្នាំ​២០១៦ ត្រង់ចំណុច​ក្រោម​ដើម​ស្វាយចន្ទីរ ក្បែរ​អណ្ដូងទឹក​ខាងក្រោយ​ផ្ទះ​ជនសង្ស័យ ស្ថិតក្នុង​ភូមិ​ជ្រលង ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។​
​លោក ឯម រុន អធិការនគរបាល​ស្រុក​ក្រគរ​បាន​ប្រាប់ថា នៅក្នុង​ពាក្យបណ្ដឹង​នោះ នារី​រងគ្រោះ​បានទាមទារ​សំណង​ជំងឺ​ចិត្ត ជា​សាច់ប្រាក់ ៧​ពាន់​ដុល្លារ និង​បន្ត​អនុវត្តន៍​តាមច្បាប់​ផងដែរ​។ លោក​បន្តថា ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​មានឈ្មោះ ផាត់ វិ​រៈ ភេទ​ប្រុស អាយុ​២២​ឆ្នាំ រស់នៅ​ភូមិ​ជ្រលង ឃុំ​អន្លង់ត្នោត ស្រុក​ក្រគរ ខេត្តពោធិ៍សាត់​។ ចំណែក​នារី​រងគ្រោះ ឈ្មោះ ទ ស​ភ អាយុ​២០​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ឃុំ​ជាមួយគ្នា​។ បច្ចុប្បន្ន​កម្លាំង​ជំនាញ​កំពុង​បំពេញ​សំណុំរឿង ដើម្បី​បញ្ជូន​ជនសង្ស័យ ទៅ​កា​រិ​ល័យ​ជំនាញ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចាត់ការ​តាម​នីតិវិធី​៕

13245212_1602330370081328_4621101438004726725_n