កណ្ដាល៖បើទោះបីគណ:កម្មាធិការជាតិដោះស្រាយទំនាស់ដីធ្លីបានបញ្ចូលឈ្មោះលោក ឡោក ហ៊ួ នៅក្នុងបញ្ជីខ្មៅសម្រាប់ចុះអង្កេតការណ៍យ៉ាងណាក៏ដោយក៏នៅតែមានបងប្អូនប្រជាពលរដ្ផជាច្រើនរយគ្រួសារបានបង្ហូរទឹកភ្នែកស្រែកទ្រហោយំ.ដោយមិនទាន់បានដីអាស្រ័យផលរបស់ពួកគាត់មកវិញដែរ ពីព្រោះគណ:កម្មាធិការខេត្តកណ្ដាលបានចុះត្រួតពិនិត្យកាលពីព្រឹកថ្ងៃទី១៩ខែឧសភាម្សិលមិញនេះនៅចំណុចដីលោក ឡោក ហ៊ួ គឺបឹងឬស្សីកោះនិងបឹងជាច្រើនទៀតស្ថិតក្នុងឃុំសំរោងធំស្រុកកៀនស្វាយនៅតែពុំមានលទ្ធផលល្អសំរាប់ពួកគាត់នោះឡើយ។មិនមានលទ្ធផល ពីព្រោះក្រុមមន្ត្រីចម្រុះទាំងនោះហាក់ដូចជាចុះលំហែកាយតែប៉ុណ្ណោះ។
ប្រជាពលរដ្ផឈ្មោះលោកមឿន.គីណាល់.អាយុ៤៥ឆ្នាំ តំណាងឲ្យប្រជាទំនាស់ដែលនៅតំបន់នោះបានឲ្យដឹងថា:គាត់និងបងប្អូនមានដីបឹងអាស្រ័យផលចំនួន៧ហិកតាដែលត្រូវក្រុមហ៊ុន.លោក.ឡោក.ហ៊ួ.រំលោភយកដោយគ្មានដំណោះស្រាយសោះមិនថាតែបងប្អូនខ្ញុំទេគឺមានបងប្អូន ជាច្រើនគ្រួសារជិះម៉ូតូនិងរ៉ឺម៉កកង់បីដើម្បីមកស្ដាប់ការដោះស្រាយមិននឹកស្មានពួកគេជាមន្ត្រីថ្នាក់លើមកគិតគូរតែគ្នាគេសោះ។
ដោយឡែកលោកយាយ.ឡាង.សុន.អាយុ៦៤ឆ្នាំនិងលោកវ៉ាន.សុខចាន់.អាយុ៣៤ឆ្នាំរស់នៅលើខ្នងព្រែកហើយជាកម្មករក្រុមហ៊ុនឡោក.ហ៊ួ.ពួកគាត់គ្មានបញ្ហាអីទេព្រោះគាត់គ្មានដីទំនាស់.ហើយបានប្រកបមុខរបរដាំដុះនិងរកត្រីសាច់បាននៅទីនេះគេមិនដែលថាអីទេ។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះផងដែរលោក ខឹម.ច័ន្ទគីរី អភិបាលរងខេត្តកណ្ដាលនិងជាប្រធានថ្នាក់ដឹកនាំកំលាំងចម្រុះគ្រប់់មន្ទីរពាក់ព័ន្ធនៅក្នុងខេត្តហើយនិងលោក.អ៊ូ.ឈាន.អភិបាលស្រុកកៀនស្វាយ មិនអាចស្វែងរកការពន្យល់បាននៅឡើយទេ កាលពីម្សិលមិញនេះ៕