រាជធានីភ្នំពេញ៖នៅថ្ងៃទី១៩ ឧសភា ២០១៦ម្សិលមិញនេះមានករណីគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសកើតឡើងចំនួន១១លើក (យប់៧លើក) មនុស្សស្លាប់៥នាក់ (ប្រុស៣នាក់) រងរបួសធ្ងន់១២នាក់ (ស្រី៤នាក់) និងរបួសស្រាល៧នាក់ (ស្រី១នាក់)។ នេះបើយោងតាមរបាយការណ៍ស្នងការនគរបាលជាតិ។
ប្រភពបន្តថា ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១១លើកនេះ បណ្តាលឱ្យខូចខាតយានយន្តសរុបចំនួន២0គ្រឿង រួមមានម៉ូតូចំនួន១០គ្រឿង, រថយន្តធុនតូចចំនួន៩គ្រឿង, រថយន្តធុនធំ១គ្រឿង ។ ប្រភពបញ្ជាក់ថា មូលហេតុដែលបណ្តាលឱ្យកើតមានករណីគ្រោះថ្នាក់ចរាចរណ៍ រួមមានល្មើសល្បឿន៥លើក (ស្លាប់៣នាក់), ស្រវឹង១លើក ,មិនគោរពសិទ្ធិ២លើក , ប្រជែង១លើក (ស្លាប់១នាក់) , ងងុយដេក១លើក (ស្លាប់១នាក់) បត់គ្រោះថ្នាក់១លើក។ ក្នុងនោះ អ្នកមិនពាក់មួកសុវត្ថិភាព ពេលគ្រោះថ្នាក់ចរាចរណ៍១១នាក់ (យប់៤នាក់ )។ គ្រោះថ្នាក់លើដងផ្លូវ រួមមានផ្លូវជាតិ ចំនួន៨លើក ផ្លូវខេត្ត-ក្រុងចំនួន៣លើក ដោយឡែកយានយន្តដែលបង្កហេតុ រួមមានម៉ូតូ៤លើក រថយន្តធុនតូច៥លើក ,រថយន្តធុនធំ២លើក៕
ស្លាប់៥នាក់ របួស១៩នាក់ដោយសារគ្រោះថ្នាក់ចរាចរណ៍ថ្ងៃទី១៩ឧសភាម្សិលមិញ