រាជធានីភ្នំពេញ៖កម្លាំងនគរបាលជំនាញ របស់មន្ទីរប្រឆាំងគ្រឿងញៀន បានបើកប្រតិបត្តិការស្រាវជ្រាវនិង ចាប់ឧក្រិដ្ឋជនជួញដូរគ្រឿងញៀនឆ្លងដែន ជនជាតិកូរ៉ខាងត្បូង ដែលត្រូវនគរបាលអន្តរជាតិ ស្វែងរកចាប់ខ្លួននៅ១០០ប្រទេសរួចមកហើយ ហើយត្រៀមចាប់ខ្លួននៅកម្ពុជា។
លោកឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ បានប្រាប់អ្នកសារព័ត៌មានថា ឧក្រិដ្ឋជនជួញដូរគ្រឿងញៀននេះ ត្រូវបានចាប់ខ្លួន នៅទីលានហាត់វាយកូនគោល «City Golf» ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ ។ ឧក្រិដ្ឋជនរូបនោះឈ្មោះ BEAK Seung Jool ភេទប្រុស កើតឆ្នាំ១៩៧៥ ជនជាតិកូរ៉េខាងត្បូង កាន់លិខិតឆ្លងដែន លេខ GG0365074។
បច្ចុប្បន្នឧក្រិដ្ឋជនគ្រឿងញៀន ដែលមាននិវេទន៍ក្រហម របស់នគរបាលអន្តរជាតិ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ដើម្បីរៀបចំនីតិវិធីចាត់ការតាមផ្លូវច្បាប់៕