រថយន្ត​កុងតឺន័រ​បុក​កម្មការិនី​ម្នាក់​ស្លាប់​​នៅ​ផ្លូវជាតិ​លេខ​៤
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 20 May, 2016 ក+ ក-

​ខេត្តកំពង់ស្ពឺ​៖​កម្មការិនី​ម្នាក់​បាន​ស្លាប់​យ៉ាង​អាណោចអាធ័ម ដោយសារតែ​រថយន្ត​កុងតឺន័រ​បើក​បុក​ម៉ូតូ ខណៈ​នាង​កំពុង​ជិះ​ទៅធ្វើ​ការ​នៅ​រោងចក្រ កាលពី​វរ​លា​ម៉ោង​០៦ និង​១៥​នាទី​ព្រឹក​ថ្ងៃទី​២០ ឧសភា ២០១៦ ស្ថិត​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​០៤ គីឡូម៉ែត្រ​លេខ​៣៣-៣៤ ត្រង់ចំណុច​ភូមិ​ធ្លក ឃុំ​ត្រពាំង​គង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។​
​ប្រភពពី​សាក្សី​ឱ្យដឹងថា មុនពេល​កើតហេតុ គេ​ឃើញ​រថយន្ត​មួយគ្រឿង​ម៉ាក​ហ៊ីយ៉ាន់ដាយ ពណ៌​ក្រហម សណ្តោង​រ៉ឺម៉ក ពាក់​ស្លាក​លេខ​កំពង់ ធំ​3A-1777 ធ្វើដំណើរ​មកពី​លិចទៅ​កើត ។ លុះ​មកដល់​ចំណុច​ខាងលើ បាន​បុក​ម៉ូតូ​ពីក្រោយ ម៉ាក​ហុងដា​C125 ស៊េរី​2008 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​កំពង់ស្ពឺ 1B-2650 ដែល​កំពុងធ្វើដំណើរ​ស្រប​ទិស​គ្នា បណ្តាលឱ្យ​អ្នកជិះ​ម៉ូតូ​បែកក្បាល​ស្លាប់​នៅ​កន្លែងកើតហេតុ​។​
​ស្ត្រី​រងគ្រោះ​ដែល​ស្លាប់​ឈ្មោះ ឃុ​ត សុ​ខេ​ត ភេទ​ស្រី អាយុ​២៨​ឆ្នាំ មាន​ទីលំនៅ​ភូមិ​កែវ​មុន្នី ឃុំ​សំ​រោងទង ស្រុក​សំរោង​ទង ខេត្តកំពង់ស្ពឺ​។ ចំណែក​តៃកុង​បង្ក មិនត្រូវ​ស្គាល់ឈ្មោះ​ទេ បាន​រត់គេចខ្លួន មុនពេល​សមត្ថកិច្ច​ទៅដល់​៕

51e702c2-9bf0-40a5-ad20-98ebb2282836f1d30487-b63d-4633-9bd0-0ccad037d1ec