ករណីពលករខ្មែរ២នាក់ប្តីប្រពន្ធស្លាប់នៅថៃគឺជារឿងឃាតកម្ម
រាជធានីភ្នំពេញ៖សមត្ថកិច្ចកម្ពុជា បានអះអាងថា ករណីពលករខ្មែរ២នាក់ប្តីប្រពន្ធស្លាប់ នៅខេត្តរ៉ាក់យ៉ង ប្រទេសថៃនោះ គឺជាករណីឃាតកម្ម មិនមែនអត្តឃាតនោះទេ ហើយករណីនេះ មានការពាក់ព័ន្ធនឹងពលករខ្មែរ២នាក់ទៀត។
គួរបញ្ជាក់ថា កាលពីម៉ោង២៖៣០នាទីយប់រំលងអាធ្រាត ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០១៦ មានពលករខ្មែរ២នាក់ប្តីប្រពន្ធ បានស្លាប់ ខណៈដែលអាជ្ញាធរថៃបានរាយការណ៍ថា ករណីនោះគឺជាការធ្វើអត្តឃាតខ្លួនឯង ។ ជនរងគ្រោះ២នាក់ប្តីប្រពន្ធ គឺប្តីមានឈ្មោះ សៃ សាល អាយុ៣២ឆ្នាំ ជាកម្មករបម្រើការនៅរោងចក្រស្បែកជើងប្រទេសថៃ ។ ចំណែកប្រពន្ធឈ្មោះ តាំង សុខនី អាយុ៣០ឆ្នាំ ដែលទើបចូលប្រទេសថៃនាថ្មីៗនេះ ហើយទាំង២នាក់ប្តីប្រពន្ធ ជាអ្នករស់នៅស្រុកបាធាយ ខេត្តកំពង់ចាម៕