ប៉ូលីស​ក្រុង​បាត់ដំបង​ប្រមូល​ក្រុម​ទីទុយ​ទំនើង​ដើរលេង​យប់​៤១​នាក់​យកទៅ​ពិនិត្យ​សារធាតុ​ញៀន​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 23 May, 2016 ក+ ក-

​លោក ប៉ែន​សុផល​
​បាត់​ដំប​ងះ លោក ម៉េង លាង នាយការិយាល័យ​ព្រហ្ម​ទ​ណ្ឌ័​កំរិត​ស្រាល​បានអោយដឹងថា ដោយ​អនុវត្តន៍​តាម​បទបញ្ជា​របស់​អគ្គស្នងកា​រ​នគរបាលជាតិ កម្លាំង​បង្ការ​បង្ក្រាប​របស់​ស្នងការ​នគរបាល​ខេត្តបាត់ដំបង​នៅ​យប់​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៦​នេះ​បាន​ចុះ​ប្រតិបត្តិ​ការប្រមូល​ក្មេង​ទំនើង​ដើរលេង​យប់​ចំនួន​៤១​នាក់​ដែល​បង្ក​ភាពស្មុគស្មាញ​ដល់​សង្គម​។​

​ក្មេង​ទំនើង​មុខសញ្ញា​ឃាត់ខ្លួន​នេះ​ទាំង​ចំនួន​៤១​នាក់ មាន​ប្រុស​២៩​នាក់ ស្រី​៨​នាក់​និង​ខ្ទើយ​ចំនួន​៤​នាក់​ផងដែរ​ជា​ក្មេង​ដើរ​យប់​ដែល​ប្រមូល​ផ្តុះ​គ្នា​នៅតាម​សួនច្បារ​បង្ក​អសន្តិសុខ ផឹកស៊ី ប្រើប្រាស់​គ្រឿងញៀន​និង​បំរើ​ផ្លូវភេទ​។​

​នាយការិយាល័យ​ព្រហ្មទណ្ឌ​កំរិត​ស្រាល​បន្តថា ក្មេង​ទំនើង​ទាំង​៤១​នាក់​នេះ​សុទ្ធសឹង​ជា​កូន ចៅ​អ្នករស់នៅ​ជុំវិញ​ក្រុង​បាត់ដំបង បន្ទាប់ពី​ការឃាត់ខ្លួន​ត្រូវបាន​អប់រំ សាកសួរ​និង​ពិនិត្យ​សារធាតុ​ញៀន ធ្វើ​កិច្ចសន្យា​ឈប់​ប្រព្រឹត្តិ​ហើយ​តម្រូវអោយ​អាណាព្យាបាល​មក​ធានា​អោយ​វិលត្រឡប់​ទៅផ្ទះ​វិញ​។​

ក្នុង​ប្រតិបត្តិការ​ខាងលើ​ចាប់ផ្តើម​នៅវេលា​ម៉ោង​២​ះ​០០​រំលង​អា​ធ្រា​ត្រ​ដល់​ម៉ោង​៤​ះ​០០​ទៀបភ្លឺ​ចូលរួម​ផ្ទាល់​ដោយ​លោក នួន សាន ព្រះរាជអាជ្ញា​អម​សាលាដំបូង​ខេត្ត លោ​កស ថេត ស្នងការ​នគរបាល​ខេត្ត លោក​ស្នងការរង ជេ​ត វណ្ណ​នី លោក ម៉េង លាង នាយ​កា​រិ យា​ល័យ​ព្រហ្ម​ទ​ណ្ឌ័​កំរិត​ស្រាល និង​លោក ឈឿង គឹម​សុង ប្រធាន​ក្រុម​បង្ករ​បង្ក្រាប​នៃ​ស្នងការ​នគរបាល​ខេត្ត​៕1abd1

1abd41abd21abd3