ភ្លៀងនឹងបន្តធ្លាក់ស្ទើរទូទាំងប្រទេសចាប់ពីថ្ងៃទី២៣-២៨ខែឧសភា
រាជធានីភ្នំពេញ៖យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងធនធានទឹក និងឧតុនិយមបានឲ្យដឹងថា ភ្លៀងនឹងបន្តធ្លាក់ក្នុងកម្រិតពីមធ្យមទៅច្រើន ស្ទើរទូទាំងប្រទេសកម្ពុជាចាប់ពីថ្ងៃទី២៣ ដល់ ២៨ ខែឧសភា ឆ្នាំ២០១៦។ ទន្ទឹមនោះក្រសួងធនធានទឹកបានឲ្យដឹងថា នៅក្នុងអំឡុងពេលខាងលើនេះ រាជធានីភ្នំពេញ ក៏អាចទទួលទឹកភ្លៀង ពីមធ្យមទៅច្រើនផងដែរ ហើយសូមប្រជាពលរដ្ឋប្រុងប្រយ័ត្នបាតុភូតផ្គរ រន្ទះ និងខ្យល់កន្ត្រាក់៕ ខាងក្រោមសេចក្តីជូនដំណឹង របស់ក្រសួងធនធានទឹក៖