រាជធានីភ្នំពេញ៖តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានថ្លែងប្រាប់អ្នកកាសែត កាលពីព្រឹកមិញថា ប្រសិនបើមានការចាប់ខ្លួនលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ មែននោះ យើងរំពឹងថា នឹងមានអ្នកគាំទ្រមកពីបណ្តាខេត្តយ៉ាងច្រើន នឹងឡើងមកភ្នំពេញ ដើម្បីការពារលោក កឹម សុខា ព្រោះថា គណបក្សប្រឆាំងមានអ្នកគាំទ្រយ៉ាងច្រើនផងដែរ ។
លោក អេង ឆៃអ៊ាង បានថ្លែងឲ្យដឹងទៀតថា ពេលនេះ លោក កឹម សុខា កំពុងស្ថិតក្នុងកន្លែងសុវត្ថិភាពមួយ ប៉ុន្តែលោកមិនបានបញ្ជាក់ថា កន្លែងណានោះឡើយ ។ លោកបន្ថែមថា ទង្វើរបស់អាជ្ញាធរកម្ពុជា ក្នុងការតាមចាប់ខ្លួនលោក កឹម សុខា គឺជាការរំលោភនិងច្បាប់រដ្ឋធម្មនុញ្ញយ៉ាងពិតប្រាកដ ។
ការថ្លែងរបស់លោក អេង ឆៃអ៊ាង ធ្វើឡើង បន្ទាប់ពីបញ្ចប់កិច្ចប្រជុំគណកម្មាធិការអចិន្ត្រៃយ៍គណបក្សសង្គ្រោះ ជាតិ នៅទីស្នាក់ការកណ្តាល ក្នុងសង្កាត់ចាក់អង្រែលើ កាលពីព្រឹកមិញ ។ ប៉ុន្តែកិច្ចប្រជុំនេះ មិនត្រូវគេបង្ហើបឲ្យដឹងអំពីរបៀបវារៈ និងក្រោមការដឹកនាំរបស់អ្នកណានោះឡើយ ៕