ក្មេងប្រុសអាយុ១០ឆ្នាំម្នាក់ចងកសម្លាប់ខ្លួន
ខេត្តរតនគិរី៖ហេតុការណ៍ភ្ញាក់មួយបានកើតឡើង គ្រាដែលសាកសពយុវសិស្សម្នាក់ត្រូវបានគេប្រទះឃើញចងកធ្វើអត្តឃាតខ្លួនឯងមិនដឹងមូលហេតុ។ ករណីនេះកើតឡើងនៅវេលាម៉ោង៧ និង១៧នាទីយប់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិលោម ឃុំម៉ាលិច ស្រុកអណ្តូងមាស ខេត្តរតនគិរី។
តាមប្រភពព័ត៌មានពីអធិការនគរបាលស្រុកអណ្តូងមាសលោក សុវណ្ណ ធីន បានប្រាប់ឲ្យដឹងថា យុវសិស្សធ្វើអត្តឃាតចងកសម្លាប់ខ្លួនឯងមានឈ្មោះ យឿន ផានិត អាយុ១០ឆ្នាំ ជនជាតិខ្មែរ ជាសិស្ស។លោកបន្តថា យុវសិស្សខាងលើនេះរស់នៅជាមួយជីតា ចំណែកក្រុមគ្រួសារទៅធ្វើចំការអស់។ លោកអធិការបញ្ជាក់ថា បន្ទាប់ពីជំនាញចុះត្រួតពិនិត្យសពនោះពុំបានរកស្លាកស្នាមអ្វីនោះទេ។ ក្រោយមកនគរបាលមូលដ្ឋានបានប្រគល់សពយុវសិស្សខាងលើឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕