ស្ត្រី​ពីរ​នាក់ មីង និង​ក្មួយ​ស្រី ស្លាប់​នៅ​ស្រុក​ឆ្លូង សង្ស័យ​ពុល​ទឹក​ភេសជ្ជៈ​កញ្ចប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 June, 2016 ក+ ក-

 

​អត្ថបទ​៖ លោក ប្រុ​ញ វិធិ​ន​
​ក្រចេះ​៖​ការភ្ញាក់ផ្អើល​មួយ​របស់​អ្នកភូមិ​ស្រែ​ស្តេច បានកើត​មាននៅ​ថ្ងៃទី​៨ ខែមិថុនា បន្ទាប់ពី មាន​ស្ត្រី​ជា​អ្នកភូមិ​ពីរ​នាក់​ម្តាយមីង និង​ក្មួយ​ស្រី​បាន​ស្លាប់​ជា​បន្តបន្ទាប់​ក្នុង​ថ្ងៃ​តែមួយ​ដោយ អ​ការៈកើតមាន​ដូចគ្នា​។​

​អ្នកភូមិ រស់នៅ​ភូមិ​ស្រែ​ស្តេច ឃុំ​ដំរី​ផុង ស្រុក​ឆ្លូង បានដាក់​ការសង្ស័យថា ការស្លាប់​របស់​ស្ត្រី​ក្នុងភូមិ​ពីរ​នាក់​មីង​និង​ក្មួយ​ស្រី​ជា​បន្តបន្ទាប់ គឺអាច​បណ្តាល មកពី​ពុល​ទឹក​ភេសជ្ជៈ​កញ្ចប់ ខ​ណះ​ដែល​ស្ត្រី​រងគ្រោះ​ទាំងពីរ​នាក់​មាន​អ​ការៈមិន​ស្រួលខ្លួន និង បាន​ទទួលទាន​ភេសជ្ជៈ​កញ្ចប់​ក៏ត្រូវ​ទន់ដៃទន់ជើង​ណែន​ដើមទ្រូង និង​បាន​ស្លាប់​ពេល បញ្ជូនមក​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ឆ្លូង​។​

​នគរបាល​ស្រុក​ឆ្លូង ឲ្យ​ដឹងថា ស្ត្រី​រងគ្រោះ​ដែល​បាន​ស្លាប់​ជា​បន្តបន្ទាប់​ដោយ​សង្ស័យ ថា​បាន​រង​នូវ​ការពុល​ពី​ភេសជ្ជៈ​មានឈ្មោះ​ដួង ពិ អាយុ​៥៣​ឆ្នាំ​ជា​ម្តាយមីង ត្រូវបាន​ស្លាប់ ពេល​បញ្ជូនមក​សង្គ្រោះ និង​ស្ត្រី​ម្នាក់ទៀត ឈ្មោះ ប្រាក់ ហឿង អាយុ​៣៦​ឆ្នាំ ជា​ក្មួយ​ស្រី បាន​ស្លាប់​ក្រោយពេល​បញ្ជូនមក​សង្គ្រោះបាន​រយះពេល​ជាង​កន្លះ​ម៉ោង​នៅ​មន្ទីរពេទ្យ​ឆ្លូង​។​
​បើទោះជា​បែបណា ក៏​ការស្លាប់​របស់​ស្ត្រី​រងគ្រោះ​ពីរ​នាក់​ម្តាយមីង និង​ក្មួយ​ស្ត្រី ជា​បន្ត បន្ទាប់ គឺ​ក្រុមគ្រូពេទ្យ​មិនទាន់បាន​កំណត់ថា បណ្តាលមកពី​ការពុល​រឺក៏​យ៉ាងណា​នោះទេ​។ ព្រោះតែ​ស្ត្រី​រងគ្រោះ​ទាំងពីរ​នាក់​មាន​អកា​រៈ​ធ្ងន់ធ្ងរ​ខ្លាំង​និង​បាន​ស្លាប់​នៅពេល​សង្គ្រោះ​។​
​ប្រធាន​មន្ទីរពេទ្យបង្អែក​ឆ្លូង​លោក ប៊ិន បុ​ណ្ណា​វេត បាន​ឲ្យ​ដឹង​ទៀតថា គ្រូពេទ្យ ជំនាញ​បាន​យក​សំណាក់​ភេសជ្ជៈ ដែល​នៅសល់​ទៅធ្វើ​កោសល្យ​វិ​ច្ច័​យ​រក​មូលហេតុ​អោយ ក្រោយពី​មានការ​សន្និដ្ឋាន​ពី​ក្រុមគ្រួសារ​របស់​ស្ត្រី​រងគ្រោះ​ថា ការស្លាប់​របស់​ស្ត្រី​ទាំងពីរ នាក់​ផ្តើមចេញពី​ការពុល​ភេសជ្ជៈ​។​​

បើតាម​ការលើកឡើង​ពី​សាច់ញាតិ​របស់​ស្ត្រី​រងគ្រោះ​បានបញ្ជាក់​ប្រាប់ សមត្ថកិច្ច​ថា កាលពី​ថ្ងៃទី​៨ មិថុនា ស្ត្រី​រងគ្រោះ​ឈ្មោះ​ដួង ពិ បាន​ត្រលប់​ពីបទ​ជើង និង​បាន​ប្រាប់ថា រូបគាត់​វិលមុខ ចង់​ក្អួតចង្អោរ និង​បាន​កោសខ្យល ទិញ​ថ្នាំ​វិលមុខ​មក​លេប​។ ក្រោយពី​បាន លេបថ្នាំ​និង​កោសខ្យល់ ស្ត្រី​រងគ្រោះ​បាន​ឲ្យ​កូន​ទៅ​ទិញ​ភេសជ្ជៈ​ជា​ទឹក​ផ្លែឈើ​ពី​ផ្ទះ​លក់ គ្រឿងទេស​ក្នុងភូមិ​មួយកន្លែង​មក​ហូប​។ ក្រោយ​ការហូប​ក៏​វិលមុខ​ទន់​ដៃជើង​កាន់តែខ្លាំង និង​បាន​ស្លាប់​ពេល​បញ្ជូនមក​មន្តីរ​ពេទ្យ​។ ចំនែកឯ​ស្ត្រី​រងគ្រោះ​ជា​ក្មួយ​ឈ្មោះ ប្រាក់ ហឿង ត្រូវបាន​សាច់ញាតិ​ឲ្យ​ដឹងថា មុនពេល​ចេញទៅ​ចម្ការ​ស្ត្រី​រងគ្រោះ​បានកើត​មាន​អ​ការៈវិល មុខ និង​បាន​កោសខ្យល់ ហើយក៏​ប្រើ​កូន​ឲ្យ​ទៅ​ទិញ​ភេសជ្ជៈ​ពី​ផ្ទះ​លក់​គ្រឿងទេស​នៅក្នុង ភូមិ​ដដែល មក​ទទួលទាន​អស់​២​កញ្ចប់ ក៏ត្រូវ​វិលមុខ​ខ្លាំង​ទន់​ដៃជើង និង​ត្រូវស្លាប់​ពេល កំពុងតែ​សង្គ្រោះ​។​

​ជាមួយនិង​ការស្លាប់​របស់​ស្ត្រី​ពីរ​នាក់​ម្តាយមីង​និង​ក្មួយ​ស្រី​នៅ​ភូមិ​ជាមួយគ្នា ផ្ទះ​ក្បែរ គ្នា​នេះ​អាជ្ញាធរ​នៅ​មិនទាន់​កំណត់ថា​បណ្តាលមកពី​សា​រ​ធាតុ​ពុល​រឺ​យ៉ាងណា​នោះទេ បើ ទោះ​ជាមាន​ការលើក​ហេតុផល ពី​ការពុល​ភេសជ្ជៈ​ពី​អ្នកភូមិ​យ៉ាងណាក្តី​។​

​អធិការនគរបាល​ស្រុក​ឆ្លូង លោក​ឌួង សុ​ទ្ឋី បាន​ឲ្យ​ដឹងថា អាជ្ញាធរ​និង​ចុះ​ស្រាវជ្រាវ និង​ប្រមូល​សំណាក សង្ស័យថា មាន​សារធាតុពុល ដែល​នៅ​សេសសល់​មួយចំនួន​ទៅ ធ្វើ កោសល្យ​វិ​ច្ច័​យ​៕

f32d013e-c8ca-4aa9-b33c-904de9c286f1e35e77cb-d9df-4510-bf4c-0f83c566196029eb5d58-7a83-4652-9652-2f77866a02ceff9e94ec-24d6-4a7c-a9c9-172d9e14be08