ស្ទាវ​២​ក្រុម​កាប់​គ្នា បណ្តាល​ឲ្យ​ស្លាប់​ម្នាក់​នៅក្បែរ​រោងចក្រ QMI
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 14 June, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​យុវជន​ម្នា​ក់បាន​ស្លាប់​ភ្លាមៗ​យ៉ាង​អាណោចអាធ័ម​ក្នុង​ថ្លុកឈាម​ក្នុង​ហេតុការណ៍​ក្រុម​ក្មេង​ទំនើង​២​សង្ស័យ​មានទំនាស់​ជាមួយគ្នា​កាប់​មួយ​ប្រាវ​។ ករណីនេះ​កើតឡើង​នៅ​ម៉ោង​ប្រហែលជា​៨៖៣០​នាទី​យប់​ថ្ងៃទី​១៣ ខែមិថុនា ឆ្នាំ​២០១៦​នេះ តាម​បណ្ដោយ​ផ្លូវ​ចូលទៅ​រោងចក្រ​QMI ស្ថិតក្នុង​សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​តាម​ប្រភពព័ត៌មាន​ឱ្យដឹងថា មុនពេល​កើតហេតុ​គេ​ឃើញ​ក្មេងស្ទាវ​២​ក្រុម​ខាងលើ មាន​គ្នា​៤​នាក់ មួយក្រុម​ជិះ​ម៉ូតូ FZ ប្រហែលជា​មានទំនាស់​នឹង​គ្នា ប្រដាប់​ដោយ​ដាវ បានធ្វើ​ការកាប់​ប្រហារ​ទៅ លើ​ជន​ជនរ​គ្រោះ​ម្នាក់​ឈ្មោះ ជឿន សាម៉ន នឹង​ដាវ ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ​យ៉ាង​អាណោចអាធ័ម ក្រោយមក​ជនសង្ស័យ​៤​នាក់​នោះបាន​ជិះ​ម៉ូតូ​រត់​គេចខ្លួនបាត់​។​
​ក្រោយពេល​កើតហេតុ​កម្លាំង​សមត្ថកិច្ច​ជាច្រើន​នាក់ បានមក​ជួយ​អន្ដរាគមន៍ និង​ដេញចាប់បាន​ជនសង្ស័យ​៤​នាក់ ដែល​រត់គេច​នោះ​យកទៅ​សួរ​នាំនៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ ចំណែក​សាកសព​ជនរងគ្រោះ ដែល​មិនទាន់​ស្គាល់​អត្តសញ្ញាណ ត្រូវបាន​សមត្ថកិច្ច​ទាក់ទង ទៅ​ក្រុមគ្រួសារ ដើម្បី​យកទៅ​ធ្វើ​បុ​ណ្យា​ម​ប្រពៃណី​៕

fn-2016-06-13-22-22-01-5fn-2016-06-13-22-22-00-0fn-2016-06-13-22-22-01-6