អ្នកគាំទ្រ​ក្រុមបាល់ទាត់​បី​ប្រទេស​ក្នុង​ព្រឹត្តិការណ៍ Euro 2016 ប៉ះទង្គិច​គ្នា​យប់មិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 June, 2016 ក+ ក-

បារាំង​៖​អ្នកគាំទ្រ​ក្រុមបាល់ទាត់​ជម្រើសជាតិ​រុស្ស៊ី អង់គ្លេស និង​វ៉េ​ល បាន​ផ្ទុះ​ហិង្សា​ដាក់គ្នា​ជាថ្មីទៀត នៅ​រយៈពេល​១​ម៉ោង ក្រោយពេល​រុស្ស៊ី​ត្រូវបាន​បំបាក់ ២-១ ដោយ​ក្រុម​ស្លូ​វ៉ា​គី​ក្នុង​វគ្គ​សន្សំ​ពិន្ទុ Euro 2016 យប់មិញ​នេះ​។​
​ការប៉ះទង្គិច​គ្នា​ជាថ្មី​នេះដែរ គឺ​បាន​ឡើង​នៅក្រៅ​ពហុ​កីឡដ្ឋាន Denis Pierre-Mauroy ជាទី​ដែល​រុស្ស៊ី បាន​ប្រកួត​ចាញ់​ក្រុម​ជម្រើសជាតិ​ស្លូ​វ៉ា​គី ២-១ ទៀត​ស្ថិតក្នុង​ទី ក្រុង Lille នៃ​ប្រទេស​បារាំង បណ្តាល​ឲ្យ​មនុស្ស​១៦​នាក់​បាន​រងរបួស​ធ្ងន់ និង​ត្រូវបាន​បញ្ជូនទៅ​ព្យាបាល នៅ​មន្ទីរពេទ្យ​ភ្លាមៗ​ផងដែរ ក្រៅពី​ក្រុម​បង្ក​ជំលោះ​ចំនួន ៣៦​នាក់​ត្រូវបាន​ចាប់ខ្លួន​។​
​គួរ​បញ្ជាក់ថា កាលពីដើម​សប្តាហ៍​ក្រុមបាល់ទាត់​ជម្រើសជាតិ​រុស្ស៊ី ត្រូវបាន​សហព័ន្ធ UEFA ពិន័យ​ជា​ទឹកប្រាក់ ១៥​ម៉ឺន​អឺរ៉ូ និង​គំរាម​ដកសិទ្ធិ​ប្រកួត​ក្នុង Euro 2016 ទៀតផង ដោយសារតែ​អ្នកគាំទ្រ​របស់ខ្លួន បាន​បង្ក​ហិង្សា​ទៅលើ​ក្រុម​អ្នកគាំទ្រ​អង់គ្លេស ដែល​បាន​បណ្តាល​ឲ្យ​មាន​មនុស្ស ២០​នាក់​រងរបួស ហើយ​រុស្ស៊ី ក៏​កំពុង​ប្រឈម​ទៅនឹង​ការ​ហាលអាវ​ក្នុង​ពូ​ល​ដូច Euro 2012 ផងដែរ ដោយសារតែ​ចាញ់​ស្លូ​វ៉ា​គី ២-១ យប់មិញ​ទៀត ទើប​រកបាន​១​ពិន្ទុ​នៅឡើយ ពេល​ស្មើ ១-១ ទល់នឹង​អង់គ្លេស​៕

fn-2016-06-16-07-39-24-3fn-2016-06-16-07-39-25-6