សំណុំរឿងលោក ហុង សុខហួរ តុលាការកំពូលនឹងប្រកាសសាលដីកាព្រឹកនេះ
រាជធានីភ្នំពេញ៖នៅព្រឹកនេះតាមគម្រោងតុលាការកំពូល នឹងប្រកាសសាលដីកាលើសំណុំរឿងលោក ហុង សុខហួរ អតីតសមាជិព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ដែលសុំនៅក្រៅឃុំ។
គួរបញ្ជាក់ថា មេធាវីការពារក្ដីរបស់លោក ហុង សុខហួរ បានប្ដឹងទាស់ដោយចាត់ទុកថា ការឃុំខ្លួនរបស់សមត្ថកិច្ចប្រឆាំងលោក ហុង សុខហួរ ដោយអះអាងថា បានធ្វើឡើងខុសនីតិវិធី។
យ៉ាងណាក៏ដោយ គេកំពុងរង់ចាំលទ្ធផលនៃការប្រកាសសាលក្រមតុលាការកំពូលព្រឹកនេះ ទាក់ទងជោគវាសនារបស់អតីតសមាជិកព្រឹទ្ធសភារូបនោះ៕