ស្លាប់៣នាក់ របួស១០នាក់ក្នុងគ្រោះ ថ្នាក់ចរាចរណ៍ម្សិលមិញ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 June, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦​ម្សិលមិញ​នេះ​មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ទូទាំងប្រទេស​កើតឡើង​ចំនួន​៦​លើក (​យប់​២​លើក​) បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​៣​នាក់ រងរបួស​ធ្ងន់​៦​នាក់ និង​របួសស្រាល​៤​នាក់​។ នេះ​បើ​យោង​របាយការណ៍​របស់​អគ្គស្នងការ​នគរបាល​ជាតិ​។​
​ប្រភព​ដដែល​បន្តថា នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍ ៦​លើក​នេះ បណ្តាល​ឲ្យ​ខូចខាត​យានយន្ត សរុប​ចំនួន​១០​គ្រឿង រួមមាន​ម៉ូតូ​ចំនួន​៨​គ្រឿង និង​រថយន្ត​ធុន​តូច​ចំនួន​២​គ្រឿង ហើយ​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍ រួមមាន​ល្មើស​ល្បឿន​៣​លើក​, ស្រវឹង​២​លើក និង​ប្រជែង​គ្រោះថ្នាក់​១​លើក​។ ប្រភព​ខាងលើ​បញ្ជាក់ថា ក្នុងនោះ​អ្នក​មិន​ពាក់មួក​សុវត្ថិភាព ពេល​គ្រោះថ្នាក់​ចរាចរណ៍​១៣​នាក់​។​
​ជាមួយគ្នា​នោះ​នៅ​ថ្ងៃទី​២១ ខែមិថុនា ឆ្នាំ​២០១៦ លទ្ធិ​ផល​ត្រួតពិនិត្យ​អនុវត្ត​ច្បាប់​ចរាចរណ៍ ផ្លូវគោក​ឃើញថា យានយន្ត​ដែ​ល្មើស​សរុប​ទូទាំងប្រទេស​មាន ចំនួន​៤៦០០​គ្រឿង ក្នុងនោះ​បានធ្វើ​ការអប់រំ​ចំនួន​២៤១៣​គ្រឿង និង​ពិន័យ​សរុប​២១៨៧​គ្រឿង​៕

a5ebf1f2-e58a-4b19-bae5-1e1aa6eb72a6