រាជធានីភ្នំពេញ៖ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូល លោក សឹង បញ្ញាវុឌ្ឈ នៅព្រឹកថ្ងៃទី២២ ខែមិថុនា នេះបានសម្រេចបន្តឃុំខ្លួនលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី ក្នុងពន្ធនាគារ និងតម្រូវឲ្យ ប្រគល់កុំព្យូទ័រដែលជាឧបករណ៍សម្រាប់ស្រាវជ្រាវផែនទី សន្ធិសញ្ញាព្រំដែនកម្ពុជាវៀតណាមក្លែងក្លាយ ជូនតុលាការជាកំហិត។ ការប្រកាសសាលដីកានេះធ្វើឡើងនៅចំពោះមុខលោក ហុង សុខហួរ និងមេធាវីការពារក្តីរបស់លោកផងដែរ។
គួរបញ្ជាក់ថា នៅព្រឹកមិញនេះចៅក្រមជំនុំជម្រះនៃតុលាការកំពូល ប្រកាសសាលដីកាក្នុងសំណុំរឿងលោក ហុង សុខហួរ អតីតសមាជិព្រឹទ្ធសភាគណបក្ស សម រង្ស៊ី។ ជាសាលដីកាដែលនឹងចេញក្នុងរយៈពេល ១៤ថ្ងៃខាងមុខទៀតនេះ គឺពាក់ព័ន្ធនឹងបណ្ដឹងតវ៉ាការឃុំខ្លួនលោក ហុង សុខហួរ ខុសនីតិវិធី និងបណ្ដឹងប្រឆាំងសាលក្រម ចាត់របៀបរបស់តុលាការក្រុងភ្នំពេញ៕