បទល្មើស​ដឹកជញ្ជូន​ឈើ​ប្រណីត​ក្នុង​ខេត្តកោះកុង​កើតឡើង​វិញ​ពេញបន្ទុក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 22 June, 2016 ក+ ក-

​ខេត្តកោះកុង​៖ មន្ត្រីរាជការ​និង​ប្រជាពលរដ្ឋ​ក្នុង​ខេត្តកោះកុង បាន​ឲ្យ​ដឹងថា បទល្មើស​ដឹកជញ្ជូន​ឈើ​ចេញពី​ខេត្តកោះកុង​យកទៅលក់ នៅឯ ប្រទេស​វៀតណាម កើតឡើង​យ៉ាង​ពេញបន្ទុក​ដែល​ឃើញ សម​ត្ត​កិច្ច​ណា​ចុះ បង្ក្រាប​ម្តង​សោះ​។ សារព័ត៌​មានបាន​ភ្ជាប់​ទូរស័ព្ទ ឱម ម៉ាក់ រី នាយ​ខណ្ឌរ​ដ្ធ​បាល ព្រៃឈើ​ខេត្ត កោះកុង ដើ​ម្ប​សុំ​ការបំភ្លឺ​ពាក់​ពន្ធ​និង​កា​ដឹកជញ្ជូន​ឈើ​ក្រញូង​និង​ឈើ​ធ្នុង​នេះ លោក​បាន​ប្រាប់​មកវិញ​ថា កំពុង​ជាប់ រវល់​ប្រជុំ នៅ​ភ្នំពេញ​។​
​ដោយឡែក​លោក ឯម ចាន់ ថា មេបញ្ជាការ អនុ​សេនា ធំ​លេខ​៣ ប្រចាំខេត្ត​កោះកុង មិន អាច​សុំ​ការបំភ្លឺ​ពាក់​ព​ន្ធ័ និង​ការចោទប្រកាន់ថា រូបលោក រក​ស៉ី​ដឹកឈើ​គ្រញូង​យកទៅលក់​អោយ ឈ្មួញ​បន្ត ដឹក​ទៅ​លក់​នៅឯ​ប្រទេស​វៀតណាម ដោយសារតែ​ទូរស័ព្ទ លោក​មិនអាច​ទំ​នក់​ទំនង​បាន​។ ប្រជា​ពលរ​ដ្ធ​និយាយថា មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ដូចជា នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច និង​កងរាជអាវុធហត្ថ​ជាដើម គិតគូរ​តែ​រឿង​ប្រមូល​លុយ​ដាក់​ហោប៉ៅ មិន​គិតពី​ការបង្ក្រាប​បទល្មើស​សោះឡើយ​។​
​ប្រភព​បាន​ឲ្យ​ដឹង​ទៀតថា យូរៗ​ទើប​មន្ត្រីរដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ពាក់ព័ន្ធ បង្ក្រាប​រថយន្ត​ដឹកឈើ​ខុសច្បាប់​បាន​ម្តង​ដោយសារ តែ​ម្ចាស់​រថយន្ត ទាំងនោះ​មិន​បង់លុយ​ឲ្យ​មន្ត្រី រដ្ឋបាល​ព្រៃឈើ និង​សមត្ថកិច្ច​ដទៃទៀត តាម​ការកំណត់​។​
​កាលពី​សប្តាហ៍​មុន កន្លងទៅ​ថ្មីៗ​នេះ​មន្ត្រីរដ្ឋបាល​ព្រៃឈើ​ខេត្ត​និង​ប៉ូលិស​សេ​ដ្ធ​កិច្ច​ខេត្ត បាន​បង្ក្រាប​រថយន្ត​ដឹកឈើ​ធ្នង់​១​គ្រឿង​នៅក្នុង​ស្រុក​ហើយក៏​ដោះលែង​ស្ងាត់ៗ​អោយទៅ​វិញ​យ៉ាង​រលូន​។​ទោះជា​យ៉ាងណា​ក៍ដោយ មជ្ឈដ្ឋាន​ទូទៅ ក្នុង​ខេត្តកោះកុង គ្មាន​ជំនឿ​ទៅលើ​មន្ត្រីរដ្ឋបាល ព្រៃឈើ ក្នុង​ការចុះ បង្ក្រាប​បទល្មើស​នោះទេ ព្រោះ​លោក ឱម ម៉ា​ករី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តកោះកុង ត្រូវបាន​គេ​ដឹងថា គិតគូរ​តែ​រឿង​ប្រមូល​លុយ​ចែកគ្នា​ធ្វើ​មាន​ធ្វើបាន​។​
​ប្រភពពី​ប្រជាពលរដ្ឋ​រស់នៅក្នុង ក្រុង​ខេ​ម​ភូមិន្ទ ខេត្តកោះកុង ក៏បាន​ឲ្យ​ដឹង​ដែរ​ថា ក្នុង​មូលដ្ឋាន​ពួកគាត់​មាន​ឈ្មួញ​ដឹកជញ្ជូន​ឈើ ធ្វើ​អាជីវកម្ម​ខុសច្បាប់​យ៉ាង​ពេញបន្ទុក​ម្នាក់ ឈ្មោះ ឯម ចាន់ ថា ជា​មេបញ្ជាការ​អ់នុ​សេនា ធំ​លេខ​៣ ប្រចាំខេត្ត​កោះកុង ហើយ​គេ​ដឹកយក ទៅ​លក់​បន្ត ទៅ​ទេស​វៀតណាម​យ៉ាង​រលូន ដោយ​ពុំមាន សមត្ថកិច្ច​ណា​ហាន​ប៉ះពាល់​ឡើយ ដោយសារតែ​មន្ត្រីរដ្ឋបាល​ព្រៃឈើ គិតតែ​រឿង​ផលប្រយោជន៍​បែបនេះហើយ ទើប​បទល្មើស​កាប់​ឈើ​និង​ដឹកជញ្ជូន​ឈើ​ខុសច្បាប់​ក្នុង​ខេត្ត​នៅតែ​កើតឡើង​ឥតឈប់ឈរ​៕

6ad10c7c-c408-4848-885d-4790c856ed87edee1785-bde7-4675-930b-a618034d1ea483848a4b-9598-481f-939d-a7efabcd3e96